មេដឹកនាំ​បក្ស​ប្រឆាំង​ទុក​ឱកាស​ឲ្យ​បក្ស​ប្រជាជន​​កែ​ទម្រង់​បោះ​ឆ្នោត​មុន​នឹង​ឈប់​ចរចា

ដោយ ដែន អយុធ្យា និង វោហារ ជាតិ
2014-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ទុក​ពេល​ជូន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត មុន​នឹង​សម្រេច​ផ្អាក​ជំនួប​ចរចា​នៅ​ពេល​ខាង​មុខ។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​មីនា ថា បើ​គណបក្ស​​ប្រជាជន​កម្ពុជា​ ពិត​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ជំនួប​ចរចា​នឹង​នៅ​បន្ត​កើត​មាន​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​​គ្មាន​ឆន្ទៈ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​ទេ ជំនួប​ចរចា​អាច​នឹង​ត្រូវ​ផ្អាក។

លោក កឹម សុខា បន្ថែម៖ «វា​មិន​មាន​រឿង​អី​ប្លែក​ទេ គណបក្ស​ប្រជាជន​កម្ពុជា គាត់​បាន​ប្រើ​ល្បិច​អូស​បន្លាយ​ពេល ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​រុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា តើ​គាត់​អាច​ឈាន​ហ៊ាន​ទៅ​​កែ​ទម្រង់​ គ.ជ.ប កម្រិត​ណា? ពីព្រោះ​យើង​ចង់​ដេញ​ជើង​គាត់​ឲ្យ​អស់ ថា​តើ​គាត់​ហ៊ាន​កែ​ទម្រង់ គ.ជ.ប កម្រិត​ណា? អ៊ីចឹង​ហើយ​បាន​ជា​យើង​សុខ​ចិត្ត​យក​ឲ្យ​អស់ ដាក់​ប្រធានបទ​ទាំង​អស់​គ្នា បាន ១៤​ចំណុច។ ហើយ​ដល់​ប្រជុំ​លើក​ក្រោយ យើង​ដាក់​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ ក្នុង​ចំណោម ១៤ យើង​ស្រង់​យក​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហ្នឹង។ ដល់​ពេល​ហ្នឹង យក​មក​ជជែក តើ​គាត់​ហ៊ាន​អត់ ដល់​ពេល​ហ្នឹង​បាន​យើង​ដឹង​ច្បាស់​អំពី​ល្បិចកល​របស់​គាត់»

ស្របពេលគ្នានេះដែរ ប្រធានបក្សសង្គ្រោះជាតិ ក៏បានព្រមានឈប់ចរចាជាមួយបក្សប្រជាជនដែរ។

ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី (Australia) មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ព្រមាន​ថា នឹង​ផ្អាក​ចរចា ប្រសិន​បើ​ការ​ចរចា​នៅ​សប្ដាហ៍​ក្រោយ​ពុំ​មាន​លទ្ធផល​អ្វី​ទេ​នោះ។

ក្នុង​បទសម្ភាសន៍​ដែល​លោក សម រង្ស៊ី បាន​ផ្ដល់​ឲ្យ​វិទ្យុ​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បាន​ព្រមាន​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ថា៖ «យើង​ត្រូវ​តែ​ផ្ញើ​សារ​មួយ​ច្បាស់​លាស់​ទៅ​កាន់​អតីត​អ្នក​ដឹក​នាំ​បក្ស​កុម្មុយនិស្ត។ យើង​ត្រូវ​តែ​ប្រាប់​ពួក​គេ​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ ប្រសិន​បើ (ការ​ចរចា) មិន​អាច​រក​ឃើញ​ផល​ប្រយោជន៍​សំខាន់​ណា​មួយ​ទេ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម ហើយ​ប្រកាស​បរិហារ​ជា​ឱឡារិក​ចំពោះ​បក្ស​កាន់​អំណាច​ដែល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ»

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មីនា ជំនួប​ចរចា​រវាង​មន្ត្រី​ការងារ​គណៈកម្មការ​ចម្រុះ​របស់​បក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​លើ​ប្រធានបទ​ចំនួន ១៤ ទាក់ទង​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ​បាន​ថ្លែង​ថា ជំនួប​ចរចា​លើ​​កំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ទាំង​ពីរ នឹ​បន្ត​ជួប​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មីនា ជា​បន្ត​ទៀត។

បន្ថែម​លើ​នេះ លោក​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ក៏​នឹង​ត្រៀម​ធ្វើ​សិក្ខា​សាលា ឬ​វេទិកា​សាធារណៈ ដើម្បី​ប្រមូល​មតិយោបល់​ពី​គ្រប់​មជ្ឈដ្ឋាន និង​ពិភាក្សា​លំអិត​លើ​ប្រធាន​បទ​ដែល​បាន​ព្រមព្រៀង​គ្នា​លើ​កំណែ​ទម្រង់​​​ការ​បោះ​ឆ្នោត​ ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (19)
Share

ខ្មែរពិត

ពី ភ្នុំពេញ

Kem Sokha & Sam Rangsy: I know both of you are not good persons, but in comparison to the person you are intending to overthrow you are much better, and I always wish you can be successful asap. However, I want you to remember this, if you use us (Cambodian People) as you hostages we sure to overthrow you much faster than the current leader.

Mar 18, 2014 10:58 PM

អ្នក​អាន​អនាមិក

អណ្ទិតរង្សីដឹងពីពិភលោកច្រើនជាងសមមិត្តសែន។ តែសុខចិត្តនៅក្នុងក្អមឲ្យតែបានប្រៀបលើសមមិត្តសែន។

Mar 18, 2014 10:34 PM

អ្នក​អាន​អនាមិក

អ្នកក្អេងក្អាងច្រើនរស់នៅក្នុងក្អម!

Mar 18, 2014 10:29 PM

អាខ្វាក់ចិត្តធម៌

លោក ហ៊ុន សែន ខំរកវិធីគ្រប់យ៉ាង ដើម្បីបក្សខ្លួនរស់មានបន្តទៅ​ទៀត តែទង្វើររបស់គាត់ជិតអស់លក្ខហើយមែនទេ ពួកអាថោកបាតផ្សារ សូមអស់ពីដីខ្មែរទៅ

Mar 18, 2014 10:12 PM

serey pheap

ពី Paris

Hello friend,Khmer people is not only you it is everybody in the whole country and a broad.If you don't like democracy,freedom and better life for the future it's up to you .You have a freedom to believe what you believe,but western is better than eastern that I can said.You live in capital city and have a better life it's ok for you,but think some our khmer people cannot make $2 a day.

Mar 18, 2014 10:06 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល