លោក អ៊ុក ទូច ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចាត់ទុក​លោក​ជា​វីរបុរស​ស្បែក​ជើង​ហោះ​ក្រោយ​គប់​លោក ហ៊ុន សែន

0:00 / 0:00

លោក អ៊ុក ទូច ដែល​យក​ស្បែកជើង​គប់​តម្រង់​ក្បាល​លោក ហ៊ុន សែន អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិក​ចាត់ទុក​លោក ជា​វីរបុរស​ស្បែកជើង​ហោះ​។ លោក​បញ្ជាក់​ថា នៅពេល​លោក​ចេញទៅ​នៅ​ខាងក្រៅ​ផ្ទះ​ម្ដងៗ ជួប​សហគមន៍​ខ្មែរ ពួកគេ​សម្ដែង​ការគោរព​លោក ហើយ​កោត​ស​សើ​ដែល​លោក ហ៊ាន យក​ស្បែកជើង​គប់​តម្រង់​ក្បាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​លោក​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​នោះ។

លោក អ៊ុក ទូច បញ្ជាក់​ថា មក​ទល់​ពេល​នេះ គ្មាន​សមត្ថកិច្ច​អាមេរិក​ឬ​តុលា​ការ​កោះហៅ​លោក សួរនាំ​ទៀត​ទេ បន្ទាប់ពី​ប៉ូលិស​សហព័ន្ធ​បាន​ទៅ​សួរនាំ​ម្ដង​ដល់​ផ្ទះ​កាលពី​ពីរ​ខែ​មុន​។ លោក​អះអាងថា លោក​មាន​សេរីភាព​ពេញលេញ​រស់​នៅ​សហរដ្ឋអាមេរិក។

​សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក អ៊ុក ទូច អំពី​រឿង​ដូច​តទៅ​៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។