ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ចង់​ឲ្យ​ខ្មែរ​មាន​សាមគ្គី​ជា​ធ្លុង​មួយ ​ដើម្បី​​ឲ្យ​កម្ពុជា​ងាក​មក​ផ្លូវ​ត្រូវ

0:00 / 0:00

សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស រៀបចំ​កិច្ចពិភាក្សា​តុ​មូល​លើកទីមួយ កាលពី​ថ្ងៃ​ទី២៧ ខែ​តុលា នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយ​ជជែក​អំពី​អនាគត​កម្ពុជា។ កិច្ចប្រជុំ​របស់​ក្រុម​ពលរដ្ឋ​ខ្មែរ​ឯ​នាយ​សមុទ្រ​នេះ ផ្ដោត​លើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​គ្រប់ទិសទី​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​រក​ដំណោះស្រាយ ឲ្យ​កម្ពុជា​ងាក​មក​រក​គន្លង​នៃ​ផ្លូវ​ត្រូវ ដើម្បី​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

សូម​ស្ដាប់​សេចក្ដី​ការណ៍​របស់​លោក មួង ណារ៉េត ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។