រហូតមកទល់ពេលនេះគឺមានរយៈពេលជាង ៦ខែមកហើយ គិតចាប់តាំងពីថ្ងៃឃាតកបានផ្ដាច់សង្ខារលោកបណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។
សង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមកម្ពុជា រិះគន់ចំណាត់ការរបស់មន្ត្រីអាជ្ញាធរ និងតុលាការថា ហាក់ពុំមានឆន្ទៈ ក្នុងការស្វែងរកអ្នកបញ្ជានៅពីក្រោយ នៃសំណុំរឿងបទឧក្រិដ្ឋនេះទេ។
ក្រុមគ្រួសារ និងសាធារណៈជននានា ទាមទារឲ្យតុលាការ និងរដ្ឋាភិបាល បង្ហាញកាមេរ៉ាសុវត្ថិភាពដើម្បី លាតត្រដាងជាសាធារណៈ។
ចំណែកអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រាប់សារព័ត៌មានក្រៅស្រុកមួយថា ភរិយារបស់លោកបណ្ឌិត កែម ឡី បានមើលវីដេអូពីសកម្មភាពបាញ់ប្រហារនោះហើយ។ ប៉ុន្តែភរិយាបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា អះអាងថា ខ្លួនពុំធ្លាប់បានមើលវីដេអូពីឃាតកម្មនោះទេ។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់លោក ម៉ម មុនីរតន៍ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។