លោក វ៉ា គឹមហុង ប្រតិកម្ម​នឹង​លោក អ៊ុំ សំអាន បកស្រាយ​រឿង​ផែនទី​នៅ​សភា​អាមេរិក

ដោយ សេក បណ្ឌិត
2015-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន។
ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន។
RFA

បញ្ហា​ផែនទី​ទាក់ទង​នឹង​​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង បើ​ទោះ​បី​ជា​អង្គការ​សហប្រជាជាតិ​បាន​អនុញ្ញាត​ឲ្យ​ខ្ចី​ផែនទី​មក​ផ្ទៀងផ្ទាត់​គ្នា​រួច​ហើយ​ក្តី។

មន្ត្រី​រដ្ឋាភិបាល​ចាប់​ផ្ដើម​ប្រតិកម្ម​ជា​ថ្មី​ទៀត​ទាក់ទង​បញ្ហា​ផែនទី បន្ទាប់​ពី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បកស្រាយ​អំពី​ផែនទី​ដែល​លោក​ទទួល​បាន​ពី​បណ្ណាល័យ​សភា​អាមេរិក ថា អាច​ខុស​គ្នា​នឹង​ផែនទី​របស់​រដ្ឋាភិបាល។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា បាន​ធ្វើ​សន្និសីទ​កាសែត​បដិសេធ​ការ​អត្ថាធិប្បាយ​របស់​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោក វ៉ា គឹមហុង កុហក​ក្នុង​រឿង​​សុំ​ចម្លង​ផែនទី​ពី​បណ្ណាល័យ​សភា​អាមេរិក។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) លោក​ថា លោក​បាន​មក​រក​ផែនទី​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​​វ៉ាស៊ីនតោន (Washington DC) ហើយ​បាន​រក​ឃើញ និង​ទទួល​ផែនទី​បោន​របស់​កម្ពុជា ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី ឌីជីថល (Digital) និង​ផែនទី​ក្រដាស។ លោក​ថា ផែនទី​ទាំង​នេះ​ប្រហែល​ជា​អាច​សម្ដេច​តា​យក​មក​សុំ​ឲ្យ​សហរដ្ឋអាមេរិក ទទួល​ស្គាល់​ខ្សែ​ព្រំដែន​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​១៩៦៤។ ផែនទី​ទាំង​នេះ​គ្មាន​ត្រា​យួន និង​ហត្ថលេខា​លោក ឌិត មុន្ទី និង​លោក លីវ វ៉ាន់ឡឺយ ឆ្នាំ​១៩៨៥ ដូច​ផែនទី​រដ្ឋាភិបាល​ទេ។ លោក​បន្ត​ថា លោក វ៉ា គឹមហុង កុហក​ថា គាត់​មក​យក​ផែនទី​នៅ​ទី​នេះ​ជាន់​ទី​៥ តាម​ពិត​ផែនទី​នៅ​ជាន់​ក្រោម​ដី មិន​មែន​នៅ​ជាន់​ទី​៥ ដូច​លោក វ៉ា គឹមហុង និយាយ​ឡើយ ហើយ​ប្រហែលជា​គាត់​មិន​បាន​មក​រក​ផែនទី​នៅ​ទី​នេះ​ទេ។

ត្រង់​ចំណុច​នេះ លោក វ៉ា គឹមហុង ប្រតិកម្ម​ថា ជា​ការ​មួលបង្កាច់​រូប​លោក​ទាំង​ស្រុង ពីព្រោះ​លោក​មិន​ដែល​បាន​និយាយ​ថា លោក​យក​ផែនទី​នៅ​អគារ​ណា ជាន់​ទី​ប៉ុន្មាន​នៅ​សហរដ្ឋអាមេរិក នោះ​ទេ តាម​ពិត​លោក​គ្រាន់​តែ​និយាយ​ថា ផែនទី​ដែល​យក​មក​នោះ គឺ​ទុក​នៅ​កន្លែង​ធ្វើ​ការ​លោក​នៅ​ជាន់​ទី​៥ ប៉ុណ្ណោះ៖ «ខ្ញុំ​គ្រាន់​តែ​និយាយ​ថា​អ៊ីចេះ​ទេ ថា​ផែនទី​នេះ​យើង​មាន​យូរ​ហើយ យើង​ដាក់​នៅ​ទីស្នាក់ការ​របស់​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ជាន់​ទី​៥ ព្រោះ​ជា​ជាន់​ដែល​គេ​រក ខ្ញុំ​ទុក​នៅ​កន្លែង​ហ្នឹង ហើយ​គាត់​ទៅ ថា​ខ្ញុំ​រក​ឃើញ​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក នៅ​ជាន់​ទី​៥ ទៅ​វិញ​ គាត់​និយាយ​ប្រកាច់ប្រកិន​អ៊ីចឹង»

លោក​បន្ត​ថា ផែនទី​ដែល​លោក អ៊ុំ សំអាន ទើប​ទទួល​បាន និង​កំពុង​រំភើប​នោះ គឺ​រដ្ឋាភិបាល​មាន​តាំង​ពី​ជាង ១០​មុន​ម្ល៉េះ។

លោក វ៉ា គឹមហុង បាន​ហៅ​ការ​ថ្លែង​របស់​លោ អ៊ុំ សំអាន ម្តង​ហើយ​ម្ដង​ទៀត​អំពី​បញ្ហា​ផែនទី​ដោយ​មិន​ទទួល​យក​លទ្ធផល​ផ្ទៀងផ្ទាត់​ផែនទី​កន្លង​មក​នោះ គឺ​ជា​ការ​ញុះញង់​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​អន្តរជាតិ នាំ​ឲ្យ​មាន​អស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន និង​អស្ថិរភាព​ដល់​សង្គម​ជាតិ​ទាំង​មូល។ លោក​ព្រមាន​ទៀត​ថា ទង្វើ​ទាំង​នេះ​មិន​អាច​អត់​អោន​ឲ្យ​បាន​ទេ៖ «ឥឡូវ​គេ​ថា​បាត់​ប៉ុន្មាន​ពាន់​ម៉ែត្រ​ការ៉េ​ទៀត? គឺ​ថា​និយាយ​ផ្ដេសផ្ដាស ជា​ការ​ញុះញង់​ធ្វើ​ឲ្យ​គេ​លែង​ទុក​ចិត្ត​មក​លើ​រដ្ឋាភិបាល ធ្វើ​ឲ្យ​ចលាចល​ក្នុង​សង្គម​ជាតិ»

នៅ​រសៀល​ថ្ងៃ​ទី​២៨  ខែ​សីហា លោក អ៊ុំ សំអាន ដែល​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​ថ្លែង​របស់​លោក វ៉ា គឹមហុង ក្នុង​សន្និសីទ​កាសែត​ថា យ៉ាង​ណា​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​ផែនទី​នេះ​ដែរ ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច កាល​ពី​ថ្ងៃ​ទី​២៧ សីហា ផ្ញើ​លិខិត​ជូន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ខ្ចី​ផែនទី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​ក្រុម​ស្រាវជ្រាវ​ទទួល​បាន​ពី​ភាគី​នានា។ ​ឆ្លើយ​តប​រឿង​នេះ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា លោក​នឹង​រៀបចំ​ជូន​តាម​សំណើ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្លួន​ទទួល​បាន​ពី​ភាគី​នានា​រួច​ហើយ ក្នុង​នោះ​រួមមាន​ផែនទី​របស់​រដ្ឋាភិបាល​ចំនួន ២៦​ផ្ទាំង​ផែនទី​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៤​ផ្ទាំង ផែនទី​ពី​បណ្ណាល័យ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ចំនួន ២៦​ផ្ទាំង ផែនទី​ពី​អង្គការ​សហប្រជាជាតិ ចំនួន ១៨​ផ្ទាំង និង​ផែនទី​ពី​បណ្ណាល័យ​វិទ្យាស្ថាន​ភូមិសាស្ត្រ​ជាតិ​បារាំង ចំនួន ២៦​ផ្ទាំង។ ក្រោយ​ការ​ផ្ទៀងផ្ទាត់​ក្រុម​ស្រាវជ្រាវ​អះអាង​ថា ផែនទី​ទាំង​អស់​គឺ​សុទ្ធតែ​ដូចគ្នា​ទៅ​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (30)
Share

អ្នក​អាន​អនាមិក

ពី anonymous

8 blind politicians who touched the elephant "map" and felt with differences part of the elephant" maps " and then began argued each other with their disagreed what the elephant like is ? .Suddenly a wise old guy passing by and ask them "what is the matter ?"...u no what the elephant seem like a wall rock ,the 1st blind man who touched a big belly of elephant " NTD-viet's new fake map " ,then oh,no...is like a deadwood pole ,the 2nd blind man who touched a leg of elephant " HNH-illegal viet territory marked plunder 1982-84-85-98 and present",next...ha...haaaa ,it is move around like a big snake ,the 3rd blind man who touched the tusk of elephant "VKH-viet new fake map encroaching ",...oh my god ! it is like a big fan ,the 4th blind man who touched the ear of elephant "KPS-viet aggressive map ",and then...oh,wow !,it seems like a bull of rock sit next to my backyard ,the 5th blind man who felt the head of elephant"PSP-viet illegal map additional treaty 1985 " ,wow...wooow !it is like a solid spearhead,the 6th blind man who touched the tusk of elephant "ST-one viets bullet kill two birds ccp-cnrp at the same foul",then ho...hoooo !it is like a stick broom ,the 7 blind man who touched the tail of elephany "UA-viet map crooks intruder ",and then the last said,ha...haaa...!it is like a ho chi minh's pineapple sweet pie and feel yummy...yummy ,the 8th blind man who touched the poop of elephant "HS-viet illegal additional singed treaty 1985 ",then an old wise guy passing by try to explained to them and said ; because all each of u touched with differences parts of elephant and all of u are right and stop screaming or threatening with other "use the right map-is not the fake one " .

Sep 04, 2015 04:08 PM

អ្នក​អាន​អនាមិក

Who going to trust this corruption traitor killer stealer cheater seller liar ....current Cambodian government (cpp) now?. Va kimhong said, he put the maps in his office on 5th floor, why Oum Sam An still found in basement ah????

Aug 30, 2015 01:22 AM

ភវរ័្មន

ពី បាវិត

ពាក្សចាស់លោកថា គោដំបៅខ្នងក្អែកហើររម្លងរំសាយកន្ទុយ!
សួរថាតើអ្នកណាកំពុងតែយកបញ្ហាបូរណភាពទឹកដីផែនទីប្រទេសជាតិជាល្បែងនយោបាយ? ពេលនេះវ៉ាគឹមហុងបញេ្ចញប្រតិកម្មខ្លាំងក្លាគម្រាមដល់ថ្នាក់ប្រទេសធ្លាក់ក្នុងអស្ថេរភាពពោលគឺសង្រ្គាមធ្វើឲ្យប្រទេសកម្ពុជាមិនអាចបោះឆ្នោតបាន! បញ្ជាក់ថាវ៉ាគឹមហុងកំពុងតែខ្លាចការពិតយ៉ាងច្បាស់ក្រឡែត! សុខ ទូចអាចនឹងមិនចាំធ្វើការផ្ទៀងផ្ទាត់ផែនទីបន្ដទៀតទេហើយសម្រេចរុលទៅមុខដោយចុះទៅពិនិត្យព្រំដែនជាក់ស្ដែងតែម្ដង! ធ្វើដោយមិនឲ្យភាគីណាចូលរួមមិនឲ្យសាធារណជនអ្នកសារព័ត៌មានដឹង! បើអញ្ចឹងការផ្ទៀងផ្ទាត់នេះមិនសម្រាប់តែក្រុមលោកសុខទូចទៅហើយ? តើឯណាទៅតម្លាភាពនិងទំនុកចិត្តដោះស្រាយបញ្ហាប្រទេសជាតិរួមគ្នានោះ? វាច្បាស់ជាក់ស្ដែងគឺប្រជាជនខ្មែរដែលនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមត្រូវបាត់បង់ទឹកដីស្រែចម្ការភូមិឋានជាបន្ដបន្ទាប់រៀងរាល់ថ្ងៃខែឆ្នាំ សួរថាវាជាការមួលបង្កាច់របស់បក្សសង្រ្គោះជាតិលោកអ៊ុំសំអាន ឬក៏មកពីយួនមិនគោរពបូរណភាពទឹកដីខ្មែរ! ពេលឯកឧត្តមអ៊ុំសំអានរកឃើញផែនទីសម្ដេចតាព្រះបរមកោដ្ឋពិតប្រាកដឃើញ បានធ្វើឲ្យវ៉ាគឹមហុង កុយពិសី និងលោកសុខទូច បញ្ចេញប្រតិកម្មតែរៀងៗខ្លួន! លោកវ៉ាគឹមហុង កុយពិសី អះអាងជាបន្ទាន់ថាផែនទីសម្ដេចតាហ្នឹងគណកម្មាធិការព្រំដែនមានយូរហើយរក្សាទុកជាង១០ឆ្នាំមុនឯកឧត្តមអ៊ុំសំអានទៅរកឃើញនៅបណ្ណាល័យសភាអាមេរិកថ្ងែហ្នឹងទៀត! ហេតុអ្វីបានជាយូរហើយលោកវ៉ាគឹមហុងថារដ្ឋាភិបាលប្រើផែនទីដែលដាក់ផ្ទៀងផ្ទាត់ហ្នឹងគឺប្រើសម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាមកន្លងមកថាជាផែនទីចម្លងពីផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិ! ហេតុអ្វីបានជាកុយពិសីអះអាងថាផែនទីដែលលោកវ៉ាគឹមហុងដាក់បង្ហាញនៅទីស្ដីការគណរដ្ឋមន្រ្ដីថាជាផែនទីដើមដែលកម្ពុជារក្សាទុកមិនបានបាត់បង់? បើវាជាផែនទីដើមចុះហេតុដូចម្ដេចបានជាមិនយកឲ្យលោកសុខទូចបង្ហាញជាសាធារណនិងផ្ទៀងផ្ទាត់អញ្ជើញអ្នកជំនាញផែនទីនិងអ្នកស្គាល់ផែនទីដើមមកពិនិត្យបញ្ជាក់! ហើយបើពិតវាជាផែនទីដើមពិតមែនហេតុម្ដេចចាំបាច់ទៅខ្ចីផែនទីពីអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ដែរ!ម្ដងសុខទូចថាផែនទីរដ្ឋាភិបាលយកពីបណ្ណាល័យនៅវៀតណាមបានជាវាមានបោះត្រាប្រទេសវៀតណាម!សាធារណមតិស្ដាប់ក្រុមលោកវ៉ាគឹមហុងឡើងត្រឡប់ត្រឡិនអស់! ជាងនេះទៅទៀតសុខទូចស្ទើរតែបញ្ជាក់១០០%ថាអាប៉ោងគាត់បើកគ្របហើយគឺថាសម្ដេចតាព្រះបរមកោដ្ឋព្រះអង្គមិនបានយកផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិនោះទេ! ហើយច្រឡំនឹងផែនទីប្ដឹងអាមេរិកទម្លាក់គ្រាប់បែកនាឆ្នាំ១៩៦៣,១៩៦៤!

Aug 29, 2015 08:16 PM

អ្នក​អាន​អនាមិក

Var Kimhong talks about trust? People stop trusting this corrupt government long ago. Who is going to trust this thief government who stole election after election to stay in power?

Aug 29, 2015 04:00 PM

អ្នក​អាន​អនាមិក

Cambodia country getting smaller and smaller by the leader has no responsibility. They protect only their powers and let the country fall into the neighboring country whatever they do no care. A shameful Nation!

Aug 29, 2015 05:55 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល