ពលរដ្ឋ​ចោទ​នគរបាល​ព្រំដែន​ថា​ឲ្យ​ជនជាតិ​វៀតណាម​បន្ត​ឡើង​ភ្នំ​បូកគោ​ដោយ​ខុស​ច្បាប់

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ចោទ​ប្រកាន់​ថា នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រំដែន​ខេត្ត​កំពត ជា​អ្នក​ដែល​បណ្តោយ​ឲ្យ​ពលរដ្ឋ​វៀតណាម ឡើង​ភ្នំ​បូកគោ ធ្វើ​ពិធី​សាសនា​នៅ​ទីនោះ។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ការ​ឡើង​រៀបចំ​ពិធី​តាម​បែប​សាសនា​ស្ទើរ​គ្រប់​ទីកន្លែង និង​គ្រប់​ច្រកល្ហក​របស់​ពលរដ្ឋ​វៀតណាម ក្រោម​ហេតុផល​ជា​ភ្ញៀវ​ទេសចរ ចេះ​តែ​បន្ត​កើន​ឡើង​នេះ ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ក្រៅ​សេវា​មួយ​ចំនួន​ធំ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មើល​ឃើញ​ថា ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​បណ្ដែត​បណ្តោយ​បែប​នេះ ថ្ងៃ​ខាង​មុខ បញ្ហា​នេះ​អាច​នឹង​ពិបាក​ក្នុង​ការ​គ្រប់គ្រង។

សូម​ស្ដាប់​លោក ម៉ម មុនីរតន៍ រាយការណ៍​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។