ជនជាតិ​ប៉ាគីស្ថាន ៣​នាក់ ដែល​ដើរ​រៃ​អង្គាស​ប្រាក់​តាម​ទី​សាធារណៈ​ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា

ដោយ សន ចាន់រដ្ឋា
2018.11.06
និមិត្ត​សញ្ញា ​អាស៊ីសេរី ៦២២ និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​បណ្ដេញ​ជនជាតិ​ប៉ាគីស្ថាន ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ស្ត្រី ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ បន្ទាប់ពី​អាជ្ញាធរ​បាន​រក​ឃើញ​ថា​ពួកគេ​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។

សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្ដី​របស់​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ក្រសួង​មហាផ្ទៃ លោក អ៊ុក ហៃសីឡា បាន​ថ្លែង​ថា ជនជាតិ​ប៉ាគីស្ថាន​ទាំង​បី​នាក់​នេះ បាន​ធ្វើ​ឱ្យ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ប៉ះពាល់​សេចក្ដីថ្លៃថ្នូរ ដោយសារ​ពួកគេ​បាន​ជិះ​រថយន្ត​ដើរ​សុំ​រៃ​អង្គាស​ប្រាក់ តាម​ទី​សាធារណៈ និង​តាម​បណ្ដា​សហគមន៍​ឥស្លាម​ផង​ដែរ។

គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ចុះផ្សាយ​ថា ជនជាតិ​ប៉ាគីស្ថាន​ទាំង​បី​នាក់ បាន​សារភាព​ថា​ពិតជា​បាន​ដើរ​សុំ​លុយ​ពី​ក្រុម​ឥស្លាម នៅ​ក្នុង​វិហារ​ឥស្លាម​ពិតមែន បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ ឃាត់ខ្លួន និង​សាកសួរ​កាលពី​ថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨។

ជនជាតិ​ប៉ាគីស្ថាន​ទាំង​បី​នាក់​នេះ បាន​ចូល​មក​កម្ពុជា​កាលពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទិដ្ឋាការ ប្រភេទ​ទេសចរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។