មនុស្សចំនួន១១នាក់ស្លាប់និង ៧៩នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មេសា។ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិចុះផ្សាយថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល៣ថ្ងៃ កើតមានចំនួន ៣៨ករណីដោយសារតែបើកបរហួសល្បឿនកំណត់ មិនគោរពច្បាប់ចរាចរណ៍ការបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់បើកបរក្នុងភាពស្រវឹង និងកត្តាយានយន្តមិនដំណើរការ។
បើធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានថយចុះច្រើន ព្រោះឆ្នាំមុនគ្រោះថ្នាក់កើតឡើងជាងមួយរយ (១០៩) ករណីអ្នកស្លាប់ ៥២ នាក់រងរបួស ជិតពីររយ១៨៣នាក់។ របាយការណ៍ប៉ូលិសបង្ហាញការថា ការធ្លាក់ចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ថ្ងៃចូលឆ្នាំនៅឆ្នាំនេះដោយសារការថយចុះនៃអ្នកធ្វើដំណើរពេលចូលឆ្នាំ បណ្ដាលមកពីការភ័យខ្លាចជំងឺកូវីដ១៩ (Covid-19)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។