ប្រជាពលរដ្ឋចំនួន ៤៤នាក់ បានស្លាប់ និងរបួស ៩១នាក់ផ្សេងទៀត ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន ៦៦លើក រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ ១៨ខែកុម្ភៈ នៅឆ្នាំនេះ។
របាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម នៅឆ្នាំ២០១៨នេះ មានការថយចុះ បើធៀបនឹងរយៈពេល ៤ថ្ងៃ ដូចគ្នានៅឆ្នាំ២០១៧ ហើយចំនួនអ្នករងរបួសបានថយចុះ ២៩នាក់។ ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនឡើងដល់ទៅ ៩នាក់។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពី ការបើកបរល្បឿនលឿនហួសកំណត់ បើកបរក្នុងភាពស្រវឹង មិនគោរពសិទ្ធិបើកបរ បើកប្រជែងគ្នា និងមិនបានពាក់មួកសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
