អគ្គិភ័យ​ឆេះ​​តូប​លក់​ដូរ​នៅ​ខាង​​ក្រោយ​ផ្សារ​លើ ខេត្ត​ព្រះសីហនុ អស់ ​៣៣​តូប​

2019-11-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គីភ័យ​​ឆាប​ឆេះ​​តូប​លក់​ដូរ​អស់​ចំនួន​ ៣៣​តូប​នៅ​ផ្សារ​ចិន ​ខាង​ក្រោយ​ផ្សារ​លើ​ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០១៩។
អគ្គីភ័យ​​ឆាប​ឆេះ​​តូប​លក់​ដូរ​អស់​ចំនួន​ ៣៣​តូប​នៅ​ផ្សារ​ចិន ​ខាង​ក្រោយ​ផ្សារ​លើ​ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ នគរបាល​ជាតិ

អគ្គិភ័យ​ បាន​ឆាប​ឆេះ​​តូប​លក់​ដូរ​អស់​ចំនួន​ ៣៣​តូប​នៅ​ខាង​ក្រោយ​ផ្សារ​លើ​ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី៣១ តុលា។ តូប​ដែល​ឆេះ​ទាំង​នោះ ស្ថិត​នៅ​ចំណុច​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ក្រុង​ព្រះសីហនុ ឬ​​ហៅ​ថា ផ្សារ​ចិន ដែល​ស្ថិត​ក្នុង​ក្រុម​ទី​៣០ ភូមិ​១ សង្កាត់​៤ ក្រុង​ព្រះសីហនុ។ អគ្គិភ័យ​មិន​បាន​ឆេះ​ឆ្លង​ដល់​តូប​លក់​នៅ​ក្នុង​ផ្សារ​លើ នៅ​ខាង​មុខ​ឡើយ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ី​សេរី​ថា ​អគ្គិភ័យ​បាន​រលត់​ទាំង​ស្រុង​ នៅ​​ប្រហែល​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣១ តុលា ហើយ​អាជ្ញាធរ​បាន​ចូល​ទៅ​រើ​កម្ទេច​ឆេះ នៅ​ខាង​ក្នុង​តូប​ទាំង​នោះ និង​កំពុង​ស្រង់​ស្ថិតិ​ពី​ទំហំ​ខូច​ខាត។ លោក ឃាង ភារម្យ អះអាង​ថា គ្មាន​មនុស្ស​ស្លាប់ ឬ​របួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា អាជ្ញាធរ​មិន​ទាន់​សម្រេច​ថា នឹង​ត្រូវ​សាងសង់​តូប​ទាំង​នោះ ឡើងវិញ ឬ​អត់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល