រដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយវិញបាន ចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី១៦ មេសានេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។
ក្នុងសេចក្តីសម្រេចរដ្ឋាភិបាលផ្សាយកាលពីយប់ថ្ងៃទី១៥ មេសា ថា ដើម្បីចៀសវាងការកកស្ទះដោយរង់ចាំការបើកចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ អាជ្ញាធរបានចាប់បើកឱ្យធ្វើដំណើរបានចាប់ពីម៉ោង៦ព្រឹក ទៅដោយមិនចាំបាច់រង់ចាំដល់ម៉ោង១២យប់ ថ្ងៃទី១៦ មេសា ទេ។
កាលពីថ្ងៃទី៩ មេសា លោក ហ៊ុន សែន បានចេញលិខិតប្រកាសភ្លាមៗ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដោយបានបិទចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី៩ មេសា ដល់ម៉ោង១២យប់ ថ្ងៃទី១៦ មេសា លើកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្ដាល ប៉ុណ្ណោះដែលអាចឆ្លងកាត់បាន និងឱ្យកម្មករបន្តធ្វើការងារជាធម្មតាមិនអនុញ្ញាតឱ្យឈប់សម្រាកឡើយ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។