ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​មាន​ការ​កើន​ឡើង​នៅ​ឆ្នាំ​២០១៩

របាយការណ៍ ១០​ខែ ឆ្នាំ​២០១៩ របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ មីន ឬ​ស៊ី អឹម អេ អេ​(CMAA) បង្ហាញ​ថា កត់ត្រា​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មាន​ចំនួន ៧១​លើក កើន​ឡើង ៤២​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨។

របាយការណ៍​ដដែល​បន្ត​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

​ចំនួន ១១​នាក់ និង ៦០​នាក់​ផ្សេងទៀត​បាន​រង​របួស ឬ​ដាច់​អវយវៈ។

គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​សម្លាប់​មនុស្ស​ចំនួន ជិត ២​ម៉ឺន​នាក់ (១៩.៧៧៩) នាក់ និង​បណ្ដាល​ឱ្យ​អ្នក រង​របួស​ចំនួន ជាង ៤​ម៉ឺន​នាក់ (៤៥.០៧០)​គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ ដល់​ខែ​តុលា​ឆ្នាំ ២០១៩ ។ អនុប្រធាន​ទី ១ របស់​អាជ្ញាធរ​មីន​លោក លី ធុច បាន​និយាយ​កាលពី​ខែ​វិច្ឆិកា ថា​រដ្ឋាភិបាល​ប្ដេជ្ញា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥​ខាងមុខ ហើយ​ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​នេះ កម្ពុជា​ត្រូវការ​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។