ស្របពេលគ្នានេះដែរ អាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានចេញសេចក្ដីប្រកាសព័ត៌មានថា ថ្មីៗនេះ មានក្រុមជនខិលខួចមួយចំនួនបំផុសព័ត៌មាន ញុះញង់ឱ្យមានការចយល់ច្រឡំថា នៅថ្ងៃចន្ទ ទី១ មិថុនានេះ អាជ្ញាធរថៃនឹងបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឱ្យដំណើរការឡើងវិញ ថា ជាព័ត៌មានមិនពិត ព្រោះថារដ្ឋាភិបាលថៃបានដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេលមួយខែទៀត។
អ្នកឃ្លាំមើលអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា បញ្ហាកម្មករអូសរទេះ និងក្រុមអាជីវករកំពុងតែប្រឈមនេះ ជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជា មិនមែនជាបន្ទុករបស់រដ្ឋាភិបាលថៃត្រូវតែដោះស្រាយនោះទេ។ លោកថា ទោះជាធ្វើបាតុកម្មក៏គ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាលថៃដែរ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និង លោក បណ្ឌិត សេង សារី អំពីបញ្ហានេះ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។