លោក ហុង ភារិន ជាកូនខ្មែរវ័យ ២២ឆ្នាំម្នាក់ ដែលកំពុងមានឈ្មោះល្បីរន្ទឺថា ជាមនុស្សអច្ឆរិយនៃការចងចាំ។
រហ័សនាម មនុស្សអច្ឆរិយនៃការចងចាំនេះ គឺលោក ហុង ភារិន ទទួលបានក្នុងពេលចូលបង្ហាញសមត្ថភាពក្នុងកម្មវិធី "Super 100" របស់ស្ថានីយទូរទស្សន៍ថៃមួយឈ្មោះ Workpoint Intertainment កាលពីថ្មីៗ នេះ ដែលយុវជន ភារិន អាចចងចាំតួលេខចំនួន ៣០ខ្ទង់ ក្នុងរយៈពេល ៣០វិនាទី, ចាំលេខរៀងសន្លឹកបៀទាំង ៥២សន្លឹក និងអាចចងចាំប្រតិទិនរហូតដល់ ៧០០ឆ្នាំ។ ទេពកោសល្យនៃការចងចាំ ដែលយុវជន ហុង ភារិន បានបង្ហាញយ៉ាងអស្ចារ្យនេះ ធ្វើឱ្យពិធីការិនីនៅក្នុងកម្មវិធី"Super 100" នោះផ្តល់រហ័សនាមថា ជាមនុស្សអច្ឆរិយនៃការចងចាំ។
យុវជន ហុង ភារិន ជានិស្សិតអាហារូបករណ៍នៃសកលវិទ្យាល័យជ័យភូមិក្នុងខេត្តជ័យភូមិ ប្រទេសថៃ (Chaiyaphum Rajabhat University)។
តើបច្ចេកទេស និងវិធីសាស្ត្រនៃការចងចាំនេះធ្វើឡើងយ៉ាងដូចម្តេច?
សូមលោកអ្នកនាងចុចស្តាប់សំឡេងនៃបទសម្ភាសន៍រវាងលោក ហេង រស្មី ជាមួយលោក ហុង ភារិន...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។