ភរិយា​បណ្ឌិត កែម ឡី អរគុណ​ពលរដ្ឋ​ខ្មែរ​ដែល​​ធ្វើ​​​បុណ្យ​ខួប ៣ឆ្នាំ​​ដល់​ស្វាមី​អ្នកស្រី

0:00 / 0:00

ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ដែល​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី ដែល​បាន​ធ្វើ​ពិធី​បុណ្យ​គម្រប់ ៣ឆ្នាំ​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​ស្វាមី​អ្នកស្រី។ ប៉ុន្តែ​អ្នកស្រី​ក៏​បង្ហាញ​ការ​ខក​ចិត្ត ពេល​ឃើញ​អាជ្ញាធរ និង​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​យុវជន​ពីរ​នាក់ ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ។ អ្នកស្រី ប៊ូ រចនា ស្នើ​ទៅ​អាជ្ញាធរ ឬ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​យុវជន​ទាំង​ពីរ​រូប​នោះ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​អ្នកស្រី​យល់​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​អ្នកស្រី ប៊ូ រចនា ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។