ព្រះមហាក្សត្រ​យាង​ទៅ​ទីក្រុង​ប៉េកាំង​បន្ទាប់​ពី​ប្រារព្ធ​បុណ្យ​ចម្រើន​ព្រះជន្ម​ក្នុង​ព្រះ​បរម​រាជវាំង

ដោយ ហេង រស្មី
2019-05-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ចេញ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ប្រជាមានិត នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ២០១៩ ដើម្បី​ចូល​រួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​មួយ។
ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ចេញ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ប្រជាមានិត នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ២០១៩ ដើម្បី​ចូល​រួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​មួយ។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី១៣ ឧសភា ទ្រង់​យាង​ចាក​ចេញ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ប្រជាមានិត ដើម្បី​ចូល​រួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​មួយ តាម​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង (Xi Jinping)

សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ផ្សាយ​ថា ព្រះមហាក្សត្រ​នឹង​គង់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ចំនួន ៤ថ្ងៃ ហើយ​ព្រះ​អង្គ​នឹង​យាង​មក​កាន់​មាតុ​ប្រទេស​វិញ នៅ​ថ្ងៃ​ទី១៦ ឧសភា​ខាង​មុខ​នេះ។

កិច្ចប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី​នេះ នឹង​រៀបចំ​ប្រារព្វ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ហើយ​កិច្ច​ប្រជុំ​នេះ​នឹង​មាន​វេទិកា​តូចៗ ចំនួន​ប្រាំមួយ​ទៀត ដែល​និយាយ​អំពី ការ​ផ្លាស់​ប្តូរ​អរិយធម៌​អាស៊ី និង​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រទេស​ចិន ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ពិព័រណ៍​វប្បធម៌​អាស៊ី វេទិកា​ប្រចាំ​សប្ដាហ៍​អរិយធម៌​អាស៊ី ពិធី​បុណ្យ​អាហារ​អាស៊ី ​និង​សកម្មភាព​ដទៃ​ទៀត​ផង​ដែរ។

ដំណើរ​យាង​ចាក​ចេញពី​កម្ពុជា​របស់​ព្រះមហាក្សត្រ​ទៅ​កាន់​ប្រទេស​កុម្មុយនិស្ត​នោះ បាន​កើត​ឡើង​ចំ​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ទ្រង់ គម្រប់​ខួប ៦៦ យាង​ចូល ៦៧ ព្រះ​វស្សា នៅ​ថ្ងៃ​ទី១៣ ឧសភា​នេះ។

ក៏​ប៉ុន្តែ ខាង​ព្រះ​បរម​រាជវាំង​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​មុន​មួយ​ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​អាទិត្យ ទី១២ ឧសភា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​សំខាន់ៗ ជា​ច្រើន​នាក់ បាន​ចូល​ថ្វាយ​បង្គំ និង​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ។

ហេ្វសប៊ុក​របស់​មេដឹកនាំ​ក្រុង​ភ្នំពេញ​គឺ​លោក ហ៊ុន សែន បាន​សរសេរ​ថា​ក្នុង​នាម​ជា​ កូន​ចៅ​ប្រជារាស្ត្រ​ សូម​ថ្វាយ​ព្រះពរ​ សូម​ព្រះ​អង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះជន្មាយុ​យឺនយូរ​ ព្រះ​កាយ​ពល​មាំមួន​ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជារាស្ត្រ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Chinese failure building construction collapse in KompongSom city of Cambodia

The fake king going to sees comrade Xi to reports about what's going on in comrade HS govm't?to live free or die.

Jun 29, 2019 01:44 PM

គេហទំព័រ​ទាំងមូល