កម្មករ​​រោងចក្រ​ផលិត​ស្បែក​ជើង ឃីង ម៉េកឃើ (King Maker) នៅ​ខេត្ត​ស្វាយរៀង ជាង ៤០នាក់ ដួល​សន្លប់

0:00 / 0:00

កម្មករ​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង ឃីង ម៉េកឃើ (King Maker) នៅ​ខេត្ត​ស្វាយរៀង ជាង​៤០​នាក់ បាន​ដួល​សន្លប់ បន្ត​គ្នា​បន្ទាប់ ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ពី​ករណី​ដួល​សន្លប់​នេះ​នៅ​ឡើយ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ឲ្យ​ដឹង​ថា កម្មករ​ទាំង​នោះ​បាន​ដួល​សន្លប់​ក្នុង​ពេល​បំពេញ​ការងារ​នៅ​រសៀល​ថ្ងៃ​ទី២៤ ធ្នូ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន ហាធេន (Manhattan SEZ) ក្រុង​បាវិត។ លោក​ថា កម្មការិនី​ទាំង​នោះ​មាន​សុខភាព​ខ្សោយ​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ្លីនិក​ក្បែរ​រោងចក្រ។

លោក​ថា ហេតុការណ៍​បាន​កើត​ឡើង ​ប្រមាណ ​២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កម្មការិនី​ម្នាក់​បាន​ខ្យល់​ដួល​សន្លប់ ក្នុង​ពេល​បំពេញ​ការងារ ហើយ​បាន​ស្លាប់​មិន​អាច​សង្គ្រោះ​ទាន់​ពេល កាល​ពី​ថ្ងៃ​សៅរ៍​ទី២១ ខែ​ធ្នូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។