ក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ចន្ថា អតីតភរិយារបស់លោក ឌី វិជ្ជា ទិញផ្ទះតម្លៃ ៥លានដុល្លារនៅប្រទេសអង់គ្លេស
ផ្ទុយស្រឡះពីអ្វី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា គ្មានកូនចៅ សាច់សារលោហិត ឬមន្រ្តីណារបស់លោក ល្ងង់យកលុយទៅទុកនៅបរទេស គ្រួសារត្រកូល ហ៊ុន មួយរូបទៀតហើយ ដែលគេរកឃើញថា មានប្រាក់វាល់លានដុល្លារ បណ្ដាក់ទុនទិញលំនៅឋាន និងកំពុងសប្បាយនឹងជីវិតដ៏ឆើតឆាយហ៊ឺហានៅក្រៅប្រទេស។
ក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ចន្ថា អតីតភរិយារបស់លោក ឌី វិជ្ជា ទិញផ្ទះតម្លៃ ៥លានដុល្លារនៅទីក្រុងឡុងនៃប្រទេសអង់គ្លេស។
នោះគឺជាលំនៅឋានមួយ ដែលអ្នកស្រី ហ៊ុន ចន្ថា ប្រើប្រាស់ជាទីតាំងសម្រាប់ប្រែធាតុដើមរបស់អ្នកស្រី ចេញពីរង្វង់សែស្រឡាយអ្នកលួចជាតិ រួចផ្សាខ្លួនទៅក្នុងសង្គមអភិជននៃប្រទេសលោកខាងលិច។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។