អាជ្ញាធរខេត្តសៀមរាបបានជូនដំណឹងប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ពីការបាញ់គ្រាប់ពិត ពីសំណាក់ក្រុមទាហានកងពលធំអន្តរាគមន៍លេខ២ នៅចំណុចភ្នំខ្យង ក្នុងឃុំកន្ទួត ស្រុកស្វាយលើ រយ:ពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ នេះ។
រដ្ឋបាលខេត្តសៀមរាបបានចេញលិខិតជូនដំណឹងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៥ កុម្ភៈ ថាការបាញ់គ្រាប់ពិតនេះគឺជាសកម្មភាពហ្វឹកហ្វឺនរបស់សិក្ខាកាមពលទាហានតាមការគ្រោងទុក។ អាជ្ញាធរក៏ស្នើឱ្យពលរដ្ឋចូលរួមសហការដោយចៀសវាងឆ្លងចូល ឬទៅកៀកនឹងទីតាំងតំបន់ហាមឃាត់ត្រង់កន្លែងបាញ់គ្រាប់ពិតជាបណ្ដោះអាសន្នសិនដើម្បីបញ្ចៀសគ្រោះថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
