បាតុភូត​ព្រះអាទិត្យ​នឹង​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​នៅ​សប្ដាហ៍​ក្រោយ

ដោយ អាស៊ីសេរី
2018-03-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​រង់ចាំ​មើល​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត នា​ខេត្ត​សៀមរាប កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦។
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​រង់ចាំ​មើល​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត នា​ខេត្ត​សៀមរាប កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦។
Photo: RFA

ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា បាតុភូត​ព្រះ​អាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត ដែល​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ នឹង​កើតមាន​ចន្លោះ​ពីថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២២ មីនា វេលា​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៧ព្រឹក។

បាតុភូត​នេះ តែង​កើត​ឡើង ២​លើក ជា​រៀងរាល់​ឆ្នាំ ដោយ​លើក​ទី​១ កើតឡើង​នៅ​ក្នុងខែ​មីនា និង លើក​ទី​ពីរ កើតឡើង​នៅក្នុង​ខែកញ្ញា។ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត គឺ​ស្តែង​ឱ្យឃើញ​ពី​ភាព​អច្ឆរិយ​នៃ​ប្រាសាទអង្គរវត្ត ដែល​បុព្វបុរស​ខ្មែ​កសាងឡើង ដោយបាន​គិតគូរ​អំពី​សំណង់​ស្ថាបត្យកម្ម និង​បាន​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​យ៉ាងច្បាស់​លាស់​គួរឱ្យ​ស្ញប់ស្ញែង។ ក្រសួង​ទេសចរណ៍ នឹង​រៀបចំ​ប្រកួតប្រជែង​ថតរូប​ស៊ែលហ្វីល (Selfie) លើក​ទី​បី ក្រោម​ប្រធានបទ ស៊ែលហ្វី​អង្គរ​អច្ឆរិយ។ កម្មវិធី​នេះ នឹង​ជ្រើសរើស​រូបថត​ណា​ដែលមាន​ការគាំទ្រ​ច្រើន​ជាងគេ ចាប់ពី​លេខ ១ ដល់​លេខ ៣ ដើម្បី​ទទួលបាន​លិខិត​សរសើរ​ចេញ​ដោយ​ក្រសួងទេសចរណ៍ និង​ផ្តល់ប្រាក់​រង្វាន់​មួយ​ចំនួន​ថែម​ទៀត​ផង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល