កម្ពុជា​គ្រោង​នឹង​បញ្ជូន​អត្តពលិក​ជាង​១០០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចិន

ដោយ ហេង រស្មី
2020-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៤-មីនា-២០១៦៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន។
១៤-មីនា-២០១៦៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន។
Photo: RFA

កម្ពុជា​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២១ នៅ​វៀតណាម និង​ស៊ី​ហ្គេម ឆ្នាំ​២០២៣​ខាងមុខនេះ​។ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ាត់ ចំរើន មាន​ប្រសាសន៍​ថា កម្ពុជា​គ្រោង​នឹង​បញ្ជូន​អត្តពលិក​ជាង ១០០​នាក់ ទៅ​ហ្វឹកហាត់​មួយ​រយៈ​ពេល​ពេល​នៅ​ប្រទេស​ចិន បើ​ទោះ​បី​ជា​ប្រទេស​ចិន គឺជា​ប្រទេស​ដែល​ផ្ទុះ​ជំងឺ​កូវិត​១៩ ដំបូង​គេ​ក៏ដោយ។

លោក វ៉ាត់ ចំរើន បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី៧ ឧសភា​ថា កម្ពុជា​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ចាប់ពី​ថ្ងៃ​​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​តទៅ ដើម្បី​ទៅ​ហ្វឹកហាត់​រយៈពេល​យូរ​នៅ​ប្រទេស​ចិនប្រជាមានិត​។ ប៉ុន្តែ ប្រសិនបើ​ជំងឺ​កូវីដ​នៅតែ​មិន​ទាន់​បាន​ថមថយ​នោះ​ទេ គម្រោង​បញ្ជូន អត្តពលិក​កម្ពុជា​អាច​នឹង​ត្រូវ​លើក​ទៅ​ខែ​មីនា ឆ្នាំ​២០២១ វិញ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ ដែល​គ្រោង​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល