ទស្សនកិច្ច​របស់​នាយក​រង​ប្រចាំការ​រដ្ឋបាល​ជាតិ​សន្តិសុខ​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​នៅ​កម្ពុជា

សហរដ្ឋអាមេរិក​បញ្ជាក់​ពី​ជំហរ លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​សុវត្ថិភាព​នុយក្លេអ៊ែរ និង​ការ​ត្រៀម​បង្ការ​វិទ្យុសកម្ម សម្រាប់​គ្រាអាសន្ន។

ការ​បញ្ជាក់​ជំហរ​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​នាយករង​ប្រចាំការ​រដ្ឋបាល​ជាតិ​សន្តិសុខ អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក លោក ហ្វ្រែង រ៉ូស្ស៍ (Frank A. Rose) ជាមួយ​រដ្ឋលេខាធិការ​២​នាក់​នៃ​ក្រសួង​រ៉ែ និង​ថាមពល គឺ​លោក អ៊ឹង អៀង និង​លោក លី វណ្ណា នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ។ នៅ​ថ្ងៃ​ដដែល​នេះ លោក Rose ក៏បាន​ជួបពិភាក្សា​ដាច់ដោយឡែក ជាមួយ​មន្ត្រី​ក្រសួងការបរទេស ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ច​ពង្រឹត​ការទប់ស្កាត់​ការ​រីក​សាយ និង​សន្តិសុខ​នុយក្លេអ៊ែរ។

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោក Rose ក៏​នឹង​ត្រូវ​ជួបពិភាក្សា​ជាមួយ​មន្ត្រី​កំពង់ផែ និង​គយ ហើយ​ប្រាស្រ័យ​ជាមួយ​និស្សិត​សាកលវិទ្យាល័យ ស្ដីពី​សន្តិសុខ​តាម​អ៊ីនធឺណិត មុន​ពេល​បន្តដំណើរ​របស់​លោក​ទៅ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។