ពលរដ្ឋដែលរស់នៅក្នុងសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញត្រូវត្រៀមទឹកទុកពីព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន ចាប់ពីយប់ថ្ងៃទី២៥ មករាដល់ថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ។
ការផ្អាកទឹកបណ្ដោះអាសន្ននេះ ដោយសារតែ រដ្ឋាករទឹកស្វយ័តក្រុងដំឡើងនាឡិកាទឹកថ្មី និងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ។ តំបន់ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកមុនគេនោះ គឺនៅសង្កាត់ទឹកថ្លា ស្ថិតនៅក្នុងខណ្ឌសែនសុខ ផ្អាកការផ្គត់ផ្គង់ទឹក នៅថ្ងៃទី២៥ មករា ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង១២យប់។ នៅក្នុងសង្កាត់សំរោងក្រោម ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ផ្អាកការផ្គត់ផ្គង់ទឹកនៅថ្ងៃទី៣០ មករា ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១២យប់។ នៅក្នុងសង្កាត់ព្រែកហូរ និងសង្កាត់តាក្ដុល ក្រុងតាខ្មៅ នៅថ្ងៃទី៣១ មករា ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង១២យប់ និងចុងក្រោយផ្អាកការផ្គត់ផ្គង់ទឹកនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី១ ខែកុម្ភៈ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១២យប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
