ខួប​ទី​១៣​នៃ​​ការ​​គប់​គ្រាប់​បែក​មុខ​រដ្ឋ​សភា

១៣​ឆ្នាំ​មុន សួន​ឧទ្យាន​មួយ​ជិត​អគារ​រដ្ឋ​សភា​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង និង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​វត្ត​បទុមវតី បាន​ក្លាយ​ជា​ទីលាន​មាន​ថ្លុក​ឈាម​ដែល​ទេសចរ​បរទេស​មើល​ឃើញ​គួរ​ឲ្យ​រន្ធត់។

ឧប្បត្តិហេតុ​នោះ​កើត​ឡើង​នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ចូល​រួម​ក្នុង​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌ ជា​ពិសេស​ការ​បំបាត់​អំពើ​ពុករលួយ បាន​បាត់បង់​ជីវិត​និង​រង​របួស​ជា​ច្រើន​នាក់​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មនុស្ស​ដោយ​គប់​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​នៅ​ម៉ោង​ប្រមាណ ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

តើ​មក​ទល់​ពេល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្មែរ​បាន​រក​ឃើញ និង​ចាប់​ខ្លួន​ឃាតក​យក​ទៅ​ផ្ដន្ទា​ទោស​តាម​ច្បាប់​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ហើយ​ឬ​នៅ?

លោក ហាស់ សាន មាន​សេចក្ដី​រាយ​ការណ៍​ពិនិត្យ​មើល​សោកនាដកម្ម​គ្រា​នោះ ហើយ​និង​អ្វី​ដែល​ភ្នាក់ងារ​ស៊ើប​អង្កេត​អាមេរិកាំង FBI រាយ​ការណ៍​ជា​ផ្លូវ​ការ ៖