ការ​ចិញ្ចឹម​ពូជ​មាន់​៣​សាសន៍​និង​អត្ថប្រយោជន៍ (ភាគ​១)

កន្លង​មក​គេ​មិន​ដែល​ឮ​ថា មាន​ឈ្មោះ​មាន់​៣​សាសន៍​នោះ​ទេ។ តើ​មាន់​៣​សាសន៍​នោះ​មាន​ប្រភព​មក​ពី​ណា? ការ​ចិញ្ចឹម​វា​ដូច​ម្ត៉េច? និង​ការ​ចិញ្ចឹម​មាន់​៣​សាសន៍​ផ្តល់​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

ក្នុង​នាទី​កសិកម្ម​នា​ពេល​នេះ វិទ្យុ​អាស៊ី​សេរី នឹង​នាំ​យក​បទពិសោធន៍​របស់​មន្រ្តី​បណ្តុះបណ្តាល​ផ្នែក​ចិញ្ចឹម​សត្វ​និង​កសិករ​ដែល​ចិញ្ចឹម​និង​បង្កាត់​មាន់​៣​សាសន៍​បាន​ជោគជ័យ យក​មក​ជម្រាប​​ជូន។