បទពិសោធន៍​យុវ​សហគ្រិន​ពី​វិធី​ដាំ​ខ្ញី​ក្នុង​ស្មុគ

គម្រោង​យុវសហគ្រិន​របស់​អង្គការ​សេដាក បាន​បណ្ដុះបណ្ដាល​យុវជន សិស្ស និង​ពលរដ្ឋ​​ទូទៅ ដែល​ចង់​ចេះ​ដឹង​ពី​បច្ចេកទេស​កសិកម្ម ឲ្យ​ចេះ​ដាំ​ដំណាំ ចិញ្ចឹម​សត្វ ផលិត​ជីកំប៉ុស​ជាដើម។

0:00 / 0:00

គម្រោង​នោះ​ក៏​បាន​ជួយ​ឲ្យ​យុវជន និង​កសិករ​មួយ​ចំនួន​បាន​ចេញ​ទៅ​បរទេស ដើម្បី​បង្ហាញ​អំពី​បទពិសោធន៍​ដែល​គេ​បាន​ចេះ និង​អនុវត្ត​បាន​ជោគជ័យ។

យុវជន​ឈ្មោះ ដុំ សំណេង រស់​នៅ​ភូមិ​​អូរម្កាក់ ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត គាត់​ជា​យុវសហគ្រិន​របស់​បណ្ដាញ​កសិករ និង​ធម្មជាតិ ឆ្នាំ​២០០៩ ។ លោក​ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន (Philippine) កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២។ លោក​បាន​បង្ហាញ​អំពី​វិធី​ដាំ​ខ្ញី​ក្នុង​ស្មុគ និង​បណ្ដុះ​ផ្សិត​ចំបើង​ដល់​កសិករ​នៅ​តំបន់​អាស៊ាន ដែល​ចូល​រួម​ប្រជុំ​ក្នុង​ប្រទេស​ហ្វីលីពីន កាល​ពី​ខែ​មិថុនា​នោះ។ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ យុវជន ដុំ សំណេង នឹង​ចេញ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​បង្ហាញ​ពី​វិធី​ដាំ​ដំណាំ ចិញ្ចឹម​សត្វ តាម​គោលការណ៍​ធម្មជាតិ និង​ប្រាប់​ពី​វិធី​ប្រមូល​យុវជន​គ្មាន​ការងារ​ធ្វើ​ឲ្យ​ងាក​មក​រៀន​ជំនាញ​កសិកម្ម។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នកស្រី អ៊ុក សាវបូរី ជាមួយ​យុវជន ដុំ សំណេង បន្ថែម​ទាក់ទង​នឹង​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។