ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់ការដាំដុះដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមានកសិករមួយចំនួន ពួកគាត់ចេះកែច្នៃ និងចេះជ្រើសរើសវិធីដាំដុះដំណាំ ឬរុក្ខជាតិ ដើម្បីឲ្យដំណាំទាំងអស់អាចទទួលផល បើទោះបីជាអាកាសធាតុប្រែប្រួលម្ដងខ្វះទឹក ឬមានជំនន់ខ្លាំងក៏ដោយ។
ជាក់ស្ដែងម្ចាស់កសិដ្ឋាន ហ្រ្គែន ភ្នំពេញ (Grand Phnom Penh) បានចាត់ទុកប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិដែលអាចស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
តើហេតុអ្វីបានជាម្ចាស់កសិដ្ឋានម្នាក់នេះយល់ថា ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិដែលអាចស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ? តើដើមប្រទាលកន្ទុយក្រពើ ងាយស្រួលដាំដុះយ៉ាងណាខ្លះ?
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុំ រង្សី អំពីបច្ចេកទេសដាំប្រទាលកន្ទុយក្រពើ នៅក្នុងផើងដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។