0:00 / 0:00
ដំណាក់កាលនេះប្រវត្តិវិទូបានស្រាវជ្រាវឃើញថា ចាប់ពីសម័យកាលនគរភ្នំ ឬហ្វូណន នៃដើមគ្រិស្តសករាជរហូតមកថា មានសំណង់ដែលទាក់ទងទៅនឹងជំនឿរបស់ខ្មែរកាន់តែច្បាស់ឡើងថែមទៀត ដែលសាងឡើងអំពីឥដ្ឋ ហើយក្រោយមកអំពីថ្ម។ បន្ទាប់មកទៀត ដោយសារតែប្រាសាទបុរាណខ្មែរមានចំនួនជាច្រើនសម័យកាលនោះ ទើបអ្នកស្រាវជ្រាវបានចែកទម្រង់សិល្បៈខ្មែរទៅតាមរចនាបថជាច្រើន ដែលស្របទៅតាមលក្ខណៈរបស់ប្រាង្គប្រាសាទទាំងនោះ។
នាទីប្រវត្តិសាស្រ្តខ្មែរនៅពេលនេះ លោក ឱម ឧត្តម រាយការណ៍ជូនអំពីសំណង់ប្រាសាទនៅក្នុងរចនាបថភ្នំដា ដែលជារចនាបថចាស់ជាងគេមកជម្រាបជូន ៖