ប្រវត្តិសាស្រ្ដ​ខ្មែរ​ក្នុង​សម័យ​កាល​ឧត្ដុង្គ (ភាគ​៣)

លោក​អ្នក​នាង​បាន​ជ្រាប​រួច​មក​ហើយ​ពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ឧដុង្គ។ នៅ​ពេល​នេះ វិទ្យុ​អាស៊ីសេរី​មាន​សេចក្តី​រាយ​ការណ៍​បញ្ចប់​ដែល​ទាក់ទង​ទៅ​នឹង​សម័យកាល​មួយ​នេះ។

នៅ​ក្នុង​ដំណាក់កាល​នេះ ប្រទេស​កម្ពុជា ក៏​ដូច​ជា​មហាក្សត្រ​ខ្មែរ​មួយចំនួន​ដែរ គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ពីរ គឺ ថៃ និង វៀតណាម។ អ្នក​ប្រវត្តិសាស្រ្ត​មួយចំនួន​បាន​ចាត់​ទុក​ដំណាក់កាល​ចុង​ក្រោយ​របស់​សម័យ​កាល​នេះ ជា​យុគ​ខ្មៅ​បំផុត​នៅ​ក្នុង​ដំណើរ​ប្រវត្តិសាស្រ្ត​កម្ពុជា។

អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្រ្ត​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ព្រះបាទ អង្គឌួង គឺ​ជា​ក្សត្រ​មួយ​អង្គ​ដែល​បាន​ព្យាយាម​រក​វិធី​រំដោះ​ប្រទេស​ឲ្យ​ចេញ​ផុត​ពី​ការ​គាប​សង្កត់​របស់​ប្រទេស​ទាំង​ពីរ​នេះ។

លោក ឱម ឧត្តម ដែល​បាន​ស្រាវជ្រាវ​និង​ជួប​សម្ភាស​ជាមួយ​អ្នក​ជំនាញ​មួយចំនួន​មាន​សេចក្តី​រាយ​ការណ៍​អំពី​បញ្ហា​នេះ ៖