សព្វថ្ងៃ លោក ស៊ូ ធាង មានអាយុ៥៥ឆ្នាំ ភូមិកំណើតនៅខែត្រកំពត។ មុនមកតាំងទីលំនៅនៅប្រទេសកាណាដាជាមួយកូន៦នាក់តាំងពីឆ្នាំ១៩៨២មក លោកធ្លាប់បានរស់នៅក្នុងភូមិដំណាក់ស្តៅ ស្រុករតនមណ្ឌល ក្រុងប៉ៃលិន និងទីតំបន់ផ្សេងៗទៀតជាច្រើនកន្លែងក្នុងរបបខ្មែរក្រហមផងដែរ។
ក្រោយពីបានស្តាប់វិទ្យុអាស៊ីសេរីទាក់ទងនឹងបទពិសោធន៍ដែលលោកជួបក្នុងរបបខ្មែរក្រហមលោកមានអារម្មណ៍ចង់ផ្តល់ដល់អ្នកស្តាប់ឯទៀតឲ្យបានជ្រាបពីបទពិសោធន៍ផ្ទាល់របស់លោក។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍របស់លោកជាមួយលោក កឹម សុស អំពីដំណើរដើមទងនៃការចូលរួមការពារជាតិពីការឈ្លានពានបរទេសនិងការសម្រេចចិត្តឈប់ច្បាំងវិញក្រោយដែលដឹងថាជាការបង្ហូរឈាមរវាងខ្មែរនឹងខ្មែរគ្នាឯងដែលមានសេចក្តីដូចតទៅ ៖
លោក ស៊ូ ធាង អតីតទាហានរបបសាធារណរដ្ឋខ្មែរ អាយុ៥៥ឆ្នាំ ដែលមានស្រុកកំណើតនៅខែត្រកំពត បច្ចុប្បន្នក្រុមគ្រួសារបស់លោករស់នៅក្នុងប្រទេសកាណាដាបានមានប្រសាសន៍អំពីស្ថានភាពរស់នៅក្នុងរបបខ្មែរក្រហម ជាពិសេសនៅតំបន់ដែលលោកធ្លាប់រស់នៅក្នុងភូមិដំណាក់ស្តៅ ស្រុករតនមណ្ឌល ក្រុងប៉ៃលិន និងនៅតាមតំបន់ដទៃជាច្រើនទៀត។
សូមអញ្ជើញស្តាប់ការរៀបរាប់ជាបន្តរបស់លោក ស៊ូ ធាង ស្តីពីបទពិសោធន៍ក្នុងរបបខ្មែរក្រហមតាមរយៈការសាកសួររបស់លោក កឹម សុស មានសេចក្តីដូចតទៅ ៖
