កំប្លែង

និពន្ធ​ដោយ លោក យី ឆេងអ៊ួ (ប៉េង)

(បទកាកគតិ)

១. ក្រមាច់ក្រមើម ក្រមាច់​ពី​ដើម ក្រមើម​ឲ្យ​សើច
ក្រមាច់​ក្នុង​ភូមិ ធ្វើ​ដើរ​ប៉ាក់​ខ្ញើច ស្រដី​ទ្រង់​ខើច
សើច​គិត​អត្ថន័យ។

២. ក្រមាច់ក្រមើម ក្រមាច់​ចាប់​ផ្ដើម ដោយ​លេង​សម្ដី
រក​គន្លឹះ​ល្អ ពាក្យ​ប្រជាប្រិយ បង្កប់​អត្ថន័យ
អប់រំ​បញ្ចើច។

៣. កំប្លុក​កំប្លែង កំប្លុក​ម្នាក់​ឯង កំប្លែង​ឲ្យ​សើច
រក្សា​សីលធម៌ អាជីព​មិន​ខើច នាំ​ផ្ទុះ​សំណើច
ត​ច្រើន​ជំនាន់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។