វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ជជែកពិភាក្សាអំពី៖ «ការរឹតត្បិតសិទ្ធិសេរីភាពក្នុងការសរសេរ ឬរាយការណ៍ព័ត៌មាន ដោយអ្នកកាសែតខ្លួនឯង (Self-censorship)»។
កិច្ចពិភាក្សានេះ ក៏ផ្ដោតលើចំណុចមួយចំនួនទៀតដែរថា តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យអ្នកកាសែតរឹតត្បិតសិទ្ធិសេរីភាពក្នុងការសរសេរដោយខ្លួនឯង? តើការរឹតត្បិតសិទ្ធិសេរីភាពក្នុងការសរសេរពីសំណាក់អ្នកកាសែតខ្លួនឯង អាចមានផលប៉ះពាល់បែបណាខ្លះដល់សង្គម និងប្រជាធិបតេយ្យ?
វាគ្មិនកិត្តិយស៖ អ្នកស្រី ឡុង គឹមម៉ារីតា ជាអ្នកកាសែតនៅក្នុងប្រទេសកម្ពុជា លោក ស៊ុន ណារិន ជាអ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងលោក ណុប វី នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។