​វេទិកា​អ្នក​ស្ដាប់​៖ តើ​នយោបាយ​លោក ហ៊ុន សែន ដែល​កម្ចាត់​សំឡេងប្រឆាំង ខុសច្បាប់​បែប​ណា?

ដោយ យ៉ង ចាន់តារា
2024.06.14
​វេទិកា​អ្នក​ស្ដាប់​៖ តើ​នយោបាយ​លោក ហ៊ុន សែន ដែល​កម្ចាត់​សំឡេងប្រឆាំង ខុសច្បាប់​បែប​ណា? (ឆ្វេង) លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ និង​លោក ស៊ឹង សែនករុណា អ្នក​ការពារ​សិទ្ធិមនុស្ស។
Photo: RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃសុក្រ ទី១៤ ខែមិថុនា​ បាន​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​នយោបាយ​លោក ហ៊ុន សែន ដែល​កម្ចាត់​សំឡេងប្រឆាំង ខុសច្បាប់​បែប​ណា?

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ដាក់​ចេញ​នយោបាយ​កម្ចាត់​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ ដោយ​អនុវត្ត​ជា​ប្រព័ន្ធ និង​មាន​លក្ខណៈ​អចិន្ត្រៃយ៍។ លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ក៏​មិន​ញញើត​នឹង​ប្រកាស​ធ្វើ​បាប​អ្នក​នយោបាយ​ប្រឆាំង​នោះ​ដែរ ទោះជា​ក្នុង​សុន្ទរកថា​ជា​សាធារណៈ ឬក៏​នៅ​ក្នុង​សារ​ទំនាក់ទំនង​ក្នុង​ក្រុម​ការងារ​របស់​លោក។

តើ​នយោបាយ​កម្ចាត់​សំឡេង​ប្រឆាំង​របស់​លោក ហ៊ុន សែន នេះ ខុស​ច្បាប់​បែប​ណា ហើយ​និង​មាន​ផលវិបាក​អ្វីខ្លះ​សម្រាប់​ជាតិ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក យ៉ង ចាន់តារា ជាមួយ​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ និង​លោក ស៊ឹង សែនករុណា អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។