នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១៥ ខែតុលា បានពិភាក្សាលើប្រធានបទទាក់ទងនឹងការបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា
ពលរដ្ឋខ្មែរ អាមេរិកកាំង បានធ្វើសមាជបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២៤ នេះ។
តើការបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជានេះ ជាចំណុចចាប់ផ្ដើមបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ដែលបានបែកបាក់ ក្រោយពីរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិឡើងវិញ ឬយ៉ាងណា?
តើក្រុមប្រឹក្សានេះ នឹងធ្វើដំណើរទៅដោយរលូន ឬមានឧបសគ្គអ្វីខ្លះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក ប៉ែន សង្ហា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤៕