វេទិកា​អ្នក​ស្ដាប់​៖ តើ​ការ​រៃអង្គាស​លុយ​ពី​ពលរដ្ឋ អាច​ដោះស្រាយ​កង្វល់​រ៉ាំរ៉ៃ​រឿង​ព្រំដែន​ជាមួយ​វៀតណាម​បាន​ដែរ​ឬ​ទេ?

ដោយ មាន ឫទ្ធិ
2024.09.03
វេទិកា​អ្នក​ស្ដាប់​៖ តើ​ការ​រៃអង្គាស​លុយ​ពី​ពលរដ្ឋ អាច​ដោះស្រាយ​កង្វល់​រ៉ាំរ៉ៃ​រឿង​ព្រំដែន​ជាមួយ​វៀតណាម​បាន​ដែរ​ឬ​ទេ? លោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ nigលោក អ៊ុំ សំអាន តំណាងរាស្ត្រ​​ពី​គណបក្សសង្គ្រោះជាតិ.
Photo: RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃអង្គារ ទី៣ ខែកញ្ញា ​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​ការ​រៃអង្គាស​លុយ​ពី​ពលរដ្ឋ អាច​ដោះស្រាយ​កង្វល់​រ៉ាំរ៉ៃ​រឿង​ព្រំដែន​ជាមួយ​វៀតណាម​បាន​ដែរ​ឬ​ទេ?

ប្រឈម​មុខ​នឹង​សម្រែក​ផ្ទុះ​ការ​តវ៉ា​ដ៏​រីក​រាលដាល​ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជុំវិញ​រឿងរ៉ាវ​កិច្ច​សហប្រតិបត្តិការ CLV-DTA ជាមួយ​វៀតណាម និង​ឡាវ រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែ​ប្រកាន់​ជំហរ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​កិច្ច​សហប្រតិបត្តិ​ការ​រួម​គ្នា​ដ៏​ចម្រូងចម្រាស​នេះ​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​នេះ​បាន​ធ្វើ​ផ្គើន ដោយ​ចាប់ចង​ក្រុម​យុវជន​សកម្ម​ក្នុង​ស្រុក​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត​ជា​បន្ត​បន្ទាប់​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ «រួម​គំនិត​ក្បត់» ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជា​ដើម។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ដែល​តែងតែ​អួតអាង​ថា មិន​ខ្ចី​ពឹង​ច្រមុះ​បរទេស​ដក​ដង្ហើម​នោះ តែ​នៅតែ​បន្ត​ដាក់​ខេត្ត​ខ្មែរ​ចំនួន៤ អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​វៀតណាម និង​ឡាវ​ដដែល ហើយ​បែរ​ជា​ថែមទាំង​ប្រកាស​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​ខ្លួន​ឯង រាប់​ចាប់​តាំង​ពី​កូន​សិស្ស​សាលា​ផង​នោះ ដោយ​អះអាង​ថា យក​មក «កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»

តើ​ការ​ប្រកាស​រៃអង្គាស​លុយ​ពី​ពលរដ្ឋ ដោយ​រដ្ឋាភិបាល​ចំណាស់​មួយ​ឆ្នាំ​របស់​លោក ហ៊ុន ម៉ាណែត នេះ អាច​ដោះស្រាយ​កង្វល់​រ៉ាំរ៉ៃ​រឿង​ព្រំដែន​ជាមួយ​វៀតណាម ដែល​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​បាន​ដែរ​ឬ​ទេ?

តើ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ប៉ុណ្ណា ជុំវិញ​ការ​ប្រមូល​លុយ​នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក មាន ឫទ្ធិ ជាមួយ​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​​ពី​គណបក្សសង្គ្រោះជាតិ និង​លោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។