វេទិកាអ្នកស្ដាប់៖ តើការកសាងប្រព័ន្ធធារាសាស្ត្រព័ទ្ធជុំវិញបឹងទន្លេសាប អាចនឹងផ្ដល់ប្រយោជន៍អ្វីខ្លះ?
2024.02.02
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ពិភាក្សាលើប្រធានបទអំពីទស្សនៈសេដ្ឋកិច្ចទាក់ទងនឹងការកសាងប្រព័ន្ធធារាសាស្ត្រនៅជុំវិញបឹងទន្លេសាប។
ស្របពេលដែលរដ្ឋាភិបាលមានគម្រោងជីកព្រែកឈ្មោះហ្វូណនតេជោ ចេញពីទន្លេមេគង្គឆ្ពោះទៅមាត់សមុទ្ទខេត្តកែប អ្នកជំនាញសេដ្ឋកិច្ច គឺបណ្ឌិត សុខ ហាច មានទស្សនៈមួយថា រដ្ឋាភិបាលគួរតែកសាងប្រព័ន្ធធារាសាស្ត្រព័ទ្ធជុំវិញបឹងទន្លេសាបដែរ។
តើការកសាងប្រព័ន្ធធារាសាស្ត្រព័ទ្ធជុំវិញបឹងទន្លេសាប អាចនឹងផ្ដល់ប្រយោជន៍អ្វីខ្លះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក លោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត សុខ ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងជាអ្នកជំនាញខាងសេដ្ឋកិច្ច ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ដែលបានជជែកអំពីបញ្ហានេះ កាលពីយប់ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤៕