ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនារាត្រីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ពិភាក្សាអំពីប្រធានបទថា «តើការគំរាមកំហែង និងការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់ អាចធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសបាក់ស្បាត លែងហ៊ាននាំគ្នាមកទទួលស្វាគមន៍ដំណើរត្រឡប់ទៅវិញរបស់លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិដែរ ឬយ៉ាងណា?»
វាគ្មិនកិត្តិយសចូលរួមតាមប្រព័ន្ធវីឌីអូ ស្កាយភ៍ (Video Skype) ពីប្រទេសបារាំង៖ ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រធានអនុគណៈកម្មការព័ត៌មាន និងជាស្ថាបនិកទូរទស្សន៍ព្រះអាទិត្យ និងជាអតីតស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។
កិច្ចពិភាក្សនេះផ្ដោតសំខាន់លើសេចក្ដីសង្កេតរបស់ព្រះសង្ឃ ចំពោះការងើបឡើងដោយសន្តិវិធី និងអហិង្សារបស់ពលរដ្ឋ ដើម្បីសម្ដែងឆន្ទៈ និងបង្ហាញអំពីបំណងប្រាថ្នាចង់បានរបស់ខ្លួនឱ្យបានដឹងឮទូទៅ ដល់អ្នកកាន់អំណាចរបស់ខ្លួន និងសហគមន៍អន្តរជាតិ។
ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ មានព្រះថេរដីកាថា ការងើបឡើងសម្ដែងឆន្ទៈ និងបង្ហាញអំពីបំណងប្រាថ្នានេះ គឺធ្វើឡើងតាមការប្រើសិទ្ធិសេរីភាព និងកាតព្វកិច្ចរបស់ពលរដ្ឋ ដោយសន្តិវិធី និងអហិង្សារបស់ពលរដ្ឋ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។