វេទិកាអ្នកស្ដាប់៖ តើការតស៊ូទាមទារសិទ្ធិស្វ័យសម្រេចនៅកម្ពុជាក្រោម អាចនឹងមានជោគជ័យឬទេ? មានមូលដ្ឋានអ្វី?

វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី១៧ ខែឧសភា ពិភាក្សាជុំវិញប្រធានបទ៖ តើការតស៊ូទាមទារសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម អាចនឹងមានជោគជ័យដែរឬទេ? តើការទាមទាររបស់ពួកគាត់ ផ្អែកលើមូលដ្ឋានអ្វីខ្លះ?
គិតត្រឹមឆ្នាំ២០១៩ នេះ ទឹកដីកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមបាន ៧០ឆ្នាំហើយ។ ក្នុងរយៈពេល ៧០ឆ្នាំនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោម បានខិតខំប្រឹងប្រែងថែរក្សាប្រពៃណីទំនៀមទម្លាប់ វប្បធម៌ អក្សរសាស្ត្រ ដើម្បីថែរក្សាអត្តសញ្ញាណខ្មែររបស់ខ្លួន ទោះជាមានការគាបសង្កត់ពីសំណាក់អាជ្ញាធរវៀតណាមក្ដី។ អ្វីដែលពលរដ្ឋខ្មែរកម្ពុជាក្រោមចង់បាននោះ គឺសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង។
តើការតស៊ូទាមទារសិទ្ធិស្វ័យសម្រេចរបស់ពួកគាត់ អាចនឹងមានជោគជ័យដែរឬទេ?
តើការទាមទាររបស់ពួកគាត់ ផ្អែកលើមូលដ្ឋានអ្វីខ្លះ?
សូមចុចស្ដាប់សំឡេងនៃកិច្ចពិភាក្សា ដែលមានវាគ្មិនចូលរួម៖ លោក ត្រឹង ម៉ាន់រិន្ទ នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម
សម្របសម្រួលដោយ៖ លោក ជុន ច័ន្តបុត្រ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។