វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ជជែកអំពី៖ «តើរបបលោក ហ៊ុន សែន អាចនឹងដាក់ចេញសេណារីយ៉ូនយោបាយអ្វីខ្លះ ស្របពេលដែលសហភាពអឺរ៉ុប កំពុងបញ្ជូនគណៈប្រតិភូបេសកកម្មស្វែងរកការពិតជាលើកទីពីររបស់ខ្លួនមកកាន់កម្ពុជា?»
ស្របពេលដែលសហភាពអឺរ៉ុប កំពុងបញ្ជូនគណៈប្រតិភូបេសកកម្មស្វែងរកការពិតជាលើកទីពីររបស់ខ្លួនមកកាន់កម្ពុជា ដើម្បីពិនិត្យមើលដំណើរការវិវឌ្ឍន៍ចុងក្រោយផ្នែកលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ព្រឹត្តិការណ៍នយោបាយ បានវិវឌ្ឍ និងប្រែប្រួលយ៉ាងលឿនគួរឲ្យកត់សម្គាល់។ គិតត្រឹមថ្ងៃទី១៩ មីនា មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ សរុបចំនួន ៩នាក់ហើយ ក្នុងនោះ ៦រូបជាតំណាងរាស្ត្រ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីរបបលោក ហ៊ុន សែន។ ក្នុងចំណោមមន្ត្រីទាំងនោះ មានមន្ត្រីជាន់ខ្ពស់មួយរូប បានបង្ហាញចេតនាត្រៀមបង្កើតគណបក្សនយោបាយថ្មីមួយ។ ទន្ទឹងគ្នានេះដែរ ក្រុមមេដឹកនាំជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ នៅក្រៅប្រទេសចំនួន ៧រូប ដែលស្និទ្ធនឹងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ រួមទាំងលោក សម រង្ស៊ី ត្រូវអាជ្ញាធររបបលោក ហ៊ុន សែន ចេញដីកាចាប់ខ្លួន ក្រោមបទចោទ ដែលរបបនេះហៅថា «ក្បត់ជាតិ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ»។
វាគ្មិនកិត្តិយស៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងលោក ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ។
អ្នកសម្របសម្រួល៖ មាន ឫទ្ធិ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។