វេទិកា​អ្នក​ស្ដាប់៖ ពេល​កម្ពុជា​ចាប់​យក​ចិន​ជា​ខ្នង​បង្អែក​ពង្រឹង​សេដ្ឋកិច្ច តើ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​បញ្ហា​អ្វី​នៅ​ពេល​អនាគត?

0:00 / 0:00

កម្ពុជា​បាន​ក្លាយ​ជា​របប​គ្រប់គ្រង​ក្រោម​បក្ស​តែ​មួយ​ ដែល​អ្នក​វិភាគ​ខ្លះ​ចាត់​ទុក​ថា ​ជា​របប​ផ្ដាច់ការ​ គាប​សង្កត់​ និង​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ផ្នែក​នយោបាយ​ ក្រោយ​ពី​របប​នេះ​ បាន​រំលាយ​គណបក្ស​ប្រឆាំង​ ហើយ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ​ឆ្នាំ២០១៨។ គណបក្ស​សង្គ្រោះ​ជាតិ​ហៅ​ការ​បោះឆ្នោត​នេះ​ថា ជា​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ក្លែងក្លាយ។

តើ​រយៈពេល​ពេល​មួយ​ឆ្នាំ​មក​នេះ​ របប​ក្រុង​ភ្នំពេញ​បាន​ធ្វើអ្វីខ្លះ? ហើយ​គណបក្ស​ប្រឆាំង​វិញ​ តស៊ូ​នៅ​ក្រៅ​ប្រទេស​សម្រេច​បាន​លទ្ធផល​អ្វី​ខ្លះ​ ទាក់ទង​និង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើងវិញ​នោះ?

លើស​ពី​នេះ​ទៀត កម្ពុជា​ក៏​ងាក​ទៅ​ចាប់​យក​ចិន​ជា​​ខ្នង​បង្អែក​ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន។

តើ​ការ​ចាប់​យក​ចិន​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​បញ្ហា​អ្វី​នៅ​ពេល​អនាគត?

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្ដាប់​សំឡេង​នៃ​កិច្ច​ពិភាក្សា ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ២០១៩នេះ។

វាគ្មិន៖ លោក សម រង្ស៊ី ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​

អ្នក​សម្របសម្រួល៖ លោក ទីន ហ្សាការីយ៉ា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។