វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩ ពិភាក្សាអំពីប្រធានបទ៖ "ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្សច្រើនសន្ធឹកសន្ធាប់?"
ខ្មែរក្រហមបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ២លាននាក់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេគ្រប់គ្រងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមដួលរលំ រហូតមកដល់ពេលនេះ គឺមានរយៈពេល ៤០ឆ្នាំហើយ។ មជ្ឈដ្ឋានទូទៅនៅតែឆ្ងល់ថា ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្សអស់ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ?
វាគ្មិនកិត្តិយស៖ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងលោក កែវ ដួង ជាអ្នកនិពន្ធកម្មវិធី App ខ្មែរក្រហមនៃមជ្ឈមណ្ឌលបុប្ផាណា។
អ្នកសម្របសម្រួល៖ លោក សេក បណ្ឌិត
