សេចក្តីប្រកាសព័ត៌មានផ្សាយកាលពីថ្ងៃទី៧ ឲ្យដឹងថា កងរាជអាវុធហត្ថប្រមាណ ៣០នាក់ បានប្រើហិង្សាវាយកម្មការិនី ៧នាក់ឲ្យរងរបួសក្នុងស្ត្រីម្នាក់មានផ្ទៃពោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ មន្ត្រីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា នេះជាករណីបង្ក្រាបហិង្សារបស់សមត្ថកិច្ចទៅលើក្រុមកម្មករដំបូងបង្អស់នៅដើមឆ្នាំ២០១៣ នេះ។
លោកបន្តថា រោងចក្រត្រូវដឹងថា ច្បាប់ការងារកម្ពុជា ធានាការធ្វើកូដកម្មរបស់កម្មករជាសិទ្ធិស្របច្បាប់។ សហជីពកម្មករបាននាំគ្នាធ្វើកូដកម្មក្រោយពេលដែលរោងចក្របានបញ្ឈប់តំណាងសហជីពចំនួន ៣៣នាក់។ ក្រុមកម្មករបានទាមទារឲ្យរោងចក្រទទួលយកមន្ត្រីសហជីពចូលធ្វើការងារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។