រដ្ឋាភិបាល​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​បរទេស​ទិញ​ផ្ទះ​ល្វែង​នៅ​ស្រុក​ខ្មែរ​បាន

រដ្ឋាភិបាល​ខ្មែរ​កំពុង​គិតគូរ​ចេញ​ការធានា​ឲ្យ​ជនបរទេស​អាច​មាន​សិទ្ធិ​ទិញ​ផ្ទះ​ល្វែង​បាន តែ​មិន​អាច​ទិញ​ដី​បាន​ទេ ដោយ​ខ្លាច​ត្រូវ​ចោទ​ថា រដ្ឋាភិបាល​លក់​ដី​ឲ្យ​យៀកណាម។
ដោយ សាន សុវិទ្យ
2008.08.28
Share on WhatsApp
Share on WhatsApp
អគារ កម្មករ​ធ្វើ​ការ​នៅ​លើ​សំណង់​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។ រដ្ឋាភិបាល​ខ្មែរ​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​បរទេស​អាច​ទិញ​ផ្ទះ​ល្វែង​នៅ​ស្រុក​ខ្មែរ​បាន ប៉ុន្តែ​មិន​អាច​ទិញ​ដី​បាន​ទេ។
Photo courtesy of Bun Tharum, http://tharum.info

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ ថា មិន​ដែល​មាន​ច្បាប់​ហាម​ឃាត់​ការទិញ​ផ្ទះ​ល្វែង តែ​ក៏​ត្រូវ​ចេញ​ជា​ឯកសារ​ធានា​ឲ្យ​បរទេស​មាន​អារម្មណ៍​នឹង​ន។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ឧបមា​ថា គេ​មក​ធ្វើ​គ្រូ​បង្រៀន ឬ​គេ​មក​បើក​ភោជនីយដ្ឋាន ឬ​ក៏​បើក​សណ្ឋាគារ គេ​ចង់​បើក​ប្រមាណ ៥០​-៦០​ឆ្នាំ មិន​ឲ្យ​គ្នា​មាន​កន្លែង​នៅ​ម៉េច​នឹង​កើត បើ​ជួល​ផ្ទះ​មួយ​ខែ​ៗ​អស់​ច្រើន អ៊ីចឹង​គេ​អាច​ទិញ​ផ្ទះ​ល្វែង​បាន ប៉ុន្តែ​ដី​អត់​ទិញ​បាន​ទេ អាហ្នឹង​គឺ​អ៊ីចឹង។ ប៉ុន្តែ​នៅ​ស្រុក​គេ ដូច​អង់គ្លេស នៅ​អូស្រ្ដាលី អី​ហ្នឹង គេ​ទិញ​ទាំង​ដី​បាន​ទៀត​ឯណោះ ប៉ុន្តែ​យើង​អត់​អនុញ្ញាត​អ៊ីចឹង​បាន​ទេ ពីព្រោះ​មិន​អ៊ីចឹង​ទេ វា​ទី​១ ចោទ​ថា​រដ្ឋាភិបាល​ខ្មែរ លក់​ដី​ឲ្យ​យួន ទី២ ថា​រដ្ឋាភិបាល​ខ្មែរ លក់​ដី​ឲ្យ​បរទេស។ អត់ទេ យើង​អត់​ទៅ​បាន​ទេ»

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា នយោបាយ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​រីក​ចម្រើន តែ​ក៏​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​ទាក់ទាញ​ធនធាន​មនុស្ស​ខាង​វិស័យ​ប្រាជ្ញា​ស្មារតី​ច្រើន​ជាង ៖ «គ្រូ​បង្រៀន អ្នកស្រាវជ្រាវ អ្នក​វិទ្យាសាស្រ្ដ ច្រើន​ណាស់ អ្នកវិនិយោគ​មិន​សំខាន់​ទេ គេ​ជិះ​យន្តហោះ​មួយ​ថ្ងៃ​ទៅ​នេះ មួយ​ថ្ងៃ​ទៅ​នោះ ហ្នឹង​តិច​ទេ សំខាន់​គឺ​ខួរ​ក្បាល​ដែល​យើង​ត្រូវ​អូស​មក​ចូល​មក​កន្លែង​យើង»

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល