ពលរដ្ឋ​ខេត្ត​ក្រចេះ​ចាប់​ម៉ាស៊ីន​អារ​ឈើ​និង​គ្រឿងចក្រ​ពី​ជនល្មើស

បណ្ដាញ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា ពួកគេ​រឹប​អូស​បាន​ម៉ាស៊ីន​អារ​ឈើ ៨​គ្រឿង ត្រាក់ទ័រ ១​គ្រឿង និង​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​ចំនួន​១ ដែល​ជនល្មើស​លួច​ធ្វើ​សកម្មភាព​ក្នុង​ព្រៃ​ជ្រៅ ព្រមទាំង​សម្ភារៈ​ច្រើន​ទៀត ដែល​ជនល្មើស​ប្រើ​ជា​មធ្យោបាយ​ សំរាប់​កាប់​បំផ្លាញ​​​​ព្រៃឈើ និង​រុករាន​ដី​ព្រៃ​ក្នុង​​ខេត្ត​ក្រចេះ។
ដោយ ដែន អយុធ្យា
2012.02.23
កាប់​ឈើ ក្រចេះ ៣០៥ សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​ប្រជា​សហគមន៍​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២។
CCHR Photo

លោក សន ស៊ីយាន ជា​តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ស្រុក​ស្នួល ខេត្ត​ក្រចេះ។ លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​លុកចូល​ព្រៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ២៣ ខែ​កុម្ភៈ ក្រៅ​ពី​រឹបអូស​សម្ភារៈ​ល្មើស សហគមន៍​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ស៊ី​ឈ្នួល​កាប់​ឈើ និង​រុករាន​ដី​ឲ្យ​ឈ្មួញ​បាន​ចំនួន ១០​នាក់ ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ស៊ីឈ្នួល​កាប់​រុករាន​ព្រៃ​ឲ្យ​ឈ្មួញ​ត​ទៅ​ទៀត។

លោក​បញ្ជាក់​ថា បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង​សកម្មភាព​រុករាន​ដី​ព្រៃ​ពី​សំណាក់​អ្នក​មាន​អំណាច​នា​ខេត្ត​ក្រចេះ មិន​មាន​សញ្ញា​ថយ​ចុះ​ទេ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​វិធានការ​ជា​ថ្មី ដើម្បី​ទប់ស្កាត់​បទល្មើស​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក សន ស៊ីយាន បន្ថែម៖ «សកម្មភាព​បទល្មើស​ដែល​សហគមន៍​បាន​ជួប​ផ្ទាល់ គឺ​កំពុង​ធ្វើ​សកម្មភាព​កាប់​អនាធិបតេយ្យ។ ឥឡូវ​សហគមន៍​បាន​ចាប់​អ្នក​កាប់​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​កាប់​ព្រៃ​ត​ទៅ​ទៀត»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ​ជិត ១០០​នាក់ មក​ពី ៥​ឃុំ ក្នុង​ស្រុក​ស្នូល ខេត្ត​ក្រចេះ បាន​នាំគ្នា​ចូលព្រៃ​ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ពួកគេ​អស់​ជំនឿ​ទៅ​លើ​សកម្មភាព​របស់​សមត្ថកិច្ច​ខេត្ត​ក្រចេះ។

លោក ឈឹម សាវុធ ជា​មន្ត្រី​សម្របសម្រួល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ថា មាន​ឈើ​រាប់​សិប​ម៉ែត្រគូប​ត្រូវ​ឈ្មួញ​កាប់​ទុក​ក្នុង​ព្រៃ និង​មាន​ផ្ទៃដី​ព្រៃ​រុករាន​រាប់​រយ​ហិកតារ ត្រូវ​ឈ្មួញ​កាប់​ធ្វើ​ចម្ការ។

លោក​ថ្លែង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ មិន​គួរ​មិន​ហ៊ាន​ទទួលស្គាល់​ការ​ពិត​ចំពោះ​បទល្មើស​ព្រៃ​ឈើ និង​សកម្មភាព​រុករាន​ដី​ព្រៃឈើ​កំពុង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ។

លោក ឈឹម សាវុធ៖ «តំបន់​ហ្នឹង​បច្ចុប្បន្ន​កំពុងតែ​មាន​ការ​កាប់​បំផ្លាញ​ឈើ​យ៉ាង​រង្គាល និង​មាន​ការ​ដឹក​ចេញ​រាប់​សិប​ឡាន​ក្នុង ១​យប់ៗ ទៅ​ប្រទេស​វៀតណាម​ ឆ្លង​កាត់​ព្រៃ​សហគមន៍​ស្រុក​ស្នួល។ សុទ្ធតែ​ជា​ប្រភេទ​ឡាន​ឱរ៉ាល់ ហើយ​ជា​ប្រភេទ​ឈើ​ធ្នង់​ដែល​មាន​មុខកាត់​ធំៗ​​សុទ្ធតែ​ជា​អ្នក​មានអំណាច។ ហើយ​ឈើ​ហ្នឹង​មួយ​ចំនួន​ធំ​ដឹក​មកពី​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ដោយ​ដឹក​វាង​កាត់​តាម​ស្រុក​ស្នួល ចូល​ទៅ​វៀតណាម។ មួយ​ទៀត​ព្រៃ​សហគមន៍​ស្រុក​ស្នួល​ កំពុង​ត្រូវ​រង​ការ​កាប់​បំផ្លាញ ហើយ​ម៉ាស៊ីន​កាត់​ឈើ​លាន់​ឮ​ពេញ​ព្រៃ។ ប្រហែល​ជា​ព្រៃ​សហគមន៍ និង​ត្រូវ​វិនាស​ក្នុង​ពេល​ឆាប់ៗ ទើប​សហគមន៍​ត្រូវ​បើក​យុទ្ធនាការ​ទប់​ស្កាត់​ឡើង»

លោក​ថា​បទល្មើស​ព្រៃឈើ និង​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ចម្ការ ដែល​កំពុង​ធ្វើសកម្មភាព​នា​មូលដ្ឋាន​ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​រូបភាព​ធ្ងន់ធ្ងរ។ ហើយ​ថា អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស ភាគ​ច្រើន​ជា​មន្ត្រី​មាន​ឥទ្ធិពល​កំពុង​បម្រើការ​ក្នុង​ស្ថាប័ន​យោធា ខេត្ត​ក្រចេះ តែ​ម្ដង។

លោក ឃឹម ម៉ុល ជា​មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ ប្រចាំ​ខេត្ត​ក្រចេះ បាន​ទទួល​ស្គាល់​ថា  បទល្មើស​ព្រៃឈើ និង​សកម្មភាព​រុករាន​ដី​ព្រៃ​ពី​សំណាក់​មន្ត្រី​មានអំណាច​នា​មូលដ្ឋាន​នេះ មិន​ទាន់​ថយ​ចុះ​ទេ ដោយ​សកម្មភាព​នេះ​បន្ត​កើតមាន​រាល់ថ្ងៃ និង​គ្មាន​ការ​ហាមឃាត់​ទេ។

លោក​បន្ត​ថា សកម្មភាព​នេះ ប្រសិន​បើ​ប្រមុខ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ព្រៃឈើ​ដែល​មាន​សេសសល់​នឹង​បាត់​បង់​នា​ថ្ងៃ​អនាគត។

លោក ឃឹម ម៉ុល៖ «ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​គាត់​ចូល​រួម និង​ផ្ដល់​ឱកាស​ឲ្យ​ដល់​សហគមន៍ និង​ផ្នែក​អភិរក្ស​ធ្វើការ​បាន​ទូលំទូលាយ​បន្តិច ព្រោះ​ដូច​សព្វថ្ងៃ​នេះ​នៅ​មាន​លក្ខណៈ​ចង្អៀតចង្អល់​នៅ​ឡើយ»

ទោះជា​បែបនេះ​ក្ដី មន្ត្រី​ពាក់ព័ន្ធ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បទល្មើស​ព្រៃឈើ ដែល​ពលរដ្ឋ​អះអាង​ថា កំពុង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​នេះ​ទេ។ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​យល់ព្រម​ទទួលយក​សម្ភារៈ​របស់​ជនល្មើស​ដែល​ប្រជា​សហគមន៍​ប្រគល់​ជូន ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​កាន់​តុលាការ​វែក​រកមុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​មក​ផ្ដន្ទាទោស៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Feb 23, 2012 07:29 PM

While authorities appear to be collaborating and protecting private companies, so they couldn't defend the country and people's interest. Now people and community members are playing law enforcement role to safeguard and defend their interest by taking law into their own hand. Of course such action is contradicting to the principle of rule of law, but the loss of confidence and trust on authorities and judiciary naturally force them to act in this way. The government should not take legal action against them, but it btter asks why people and communities take law into their own hand. This is proven ineffecitve law enforcement and cwidespread corruption.

Anonymous
Feb 22, 2012 09:56 PM

Hun Sen must wake up and go to work.do not be lazy.you and your family are responsible for all these forests

Anonymous
Feb 23, 2012 10:25 AM

Yes, they all are sleeping... Once a while by order, they awake.

Anonymous
Feb 23, 2012 10:21 AM

Yes, without him, his offers will all sleep... Because they are irresponsibility and do know what to do of no tasks and especially fear of losing their benefit/position if work without order...

Anonymous
Feb 23, 2012 05:18 AM

ខ្ញុំសូមកោតសសើរនិងគាំទ្រដោយស្មោះចំពោះបងប្អូន
សហគមន៍ការពាព្រៃឈើយើងនៅខែត្រក្រចេះ។សូមបងប្អូន
បន្តរការ ការពារនេះតទៅទៀតព្រោះបើសង្ឈឹមរដ្ឋាភិបាល
លោកនាយកហ៊ុន សែននោះព្រៃឈើដ៍ល្អរបស់យើង
និងត្រូវរលាយពំខាន។

Anonymous
Feb 23, 2012 12:56 PM

ដល់ពេលយើងត្រូ​វក្រោកឈរឡើងទាមទារយុត្តិធម៌​​សេរីភាព និងការពារធនធានសហគមន៍ហើយ។

Anonymous
Feb 22, 2012 08:28 PM

ប្រយ័ត្នពួកជនល្មើសដែលមានអំណាចទាំងនេះប្ដឹងបងប្អូនបកវិញ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ គ្រាន់តែចាប់យកមកទុកទៅបាន​ហើយ មិនគួរបំផ្លាញវាចោលឡើយ ព្រោះប្រទេសយើងមិនដឹងពេលណា​ទើបមានសមត្ថភាពផលិតគ្រឿងចក្របែបនេះបានដោយខ្លនឯងនោះទេ ...

Anonymous
Feb 23, 2012 01:34 AM

We are so happy to hear our people to show their right to protect our country interests. Shame on the Hun Sen's administrations.

Anonymous
Feb 23, 2012 09:39 AM

ម៉េច​ ហ៊ានចាប់ បើលុយពេញហោបៅហើយនិង?????!!!!
មែនទេ អស់លោកសមត្តកិច្ច​​!!!!!

Anonymous
Feb 23, 2012 12:32 AM

Congratiolation! Good Works! for this forest protection team's members. Everythings were pointing to YOUN from arresting, killings, and forest destroying. What else? Youn wants to completely destroy our forest by colaborated with Cambodian high ranking officers, strongman Hun Sen, and whoever that they could use as their puppet.