លោក ហ៊ុន សែន៖ «ឥឡូវនេះឈប់និយាយសិន គម្របព្រៃឈើ ឧទ្យានជាតិ ដីសម្បទានសេដ្ឋកិច្ច។ ដីសម្បទានឈប់និយាយសិន វាស់ឲ្យប្រជាជនរួចហើយ ចាំគូសផែនទីឡើងវិញ។ ព្រៃសម្បទាន វាស់ឲ្យប្រជាជនរួចហើយ សល់ប៉ុន្មាន? ដីសម្បទានសេដ្ឋកិច្ចដែលមិនទាន់បានដាំដុះ វាស់ឲ្យប្រជាជនរួចហើយ សល់ប៉ុន្មានក្រុមហ៊ុនធ្វើទៅ»។
លោក ហ៊ុន សែន បានទទួលស្គាល់ថា កន្លងមកមានរបាយការណ៍ខុសទើបបានជារដ្ឋបានចេញលិខិតដកហូតដីពីប្រជាពលរដ្ឋជាច្រើន ដោយសារក្នុងផែនទីចាស់ដាក់ថា ដីទាំងនោះជាដីគម្របព្រៃ មិនមានអ្នកកាន់កាប់ជាដើម។
លោក ហ៊ុន សែន៖ «រឿងវានៅកន្លែងហ្នឹង បានជាយើងចាប់ផ្ដើមអនុវត្តនយោបាយចាស់ សកម្មភាពថ្មី...។ ដីសម្បទានមានចំណែកណាមួយទេ ប៉ុន្តែដីដែលចាត់ទុកថា គម្របព្រៃឈើ ហើយរដ្ឋចេញដីកាដកហូតក្នុងពេលដែលប្រជាជនទទួលផល ខ្លះធ្វើទាំងផ្ទះថ្ម ខ្លះធ្វើផ្ទះក្បឿង ធ្វើស្រែ ដាំនេះដាំនោះអស់ទៅហើយហ្នឹង វាស់ឲ្យតែម្ដងទៅ ឲ្យវាឆាប់ចប់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីបញ្ហាគូសផែនទីថ្មីនេះ ក្នុងពេលលោកចុះទៅចែកកម្មសិទ្ធិដីឲ្យប្រជាពលរដ្ឋនៅខេត្តតាកែវ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។