ថ្លែងក្នុងសន្និសីទកាសែត រសៀលថ្ងៃទី១០ ខែកញ្ញា លោក Olaf Unteroberdoerster អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១០ មានចន្លោះពី ៤,៥%ទៅ៥%។ កំណើននេះ គឺដោយសារតែការនាំចេញសំលៀកបំពាក់កាត់ដេរ និងចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនាប្រទេសកម្ពុជាជាធម្មតាឡើងវិញ។ ក្នុងនោះការនាំចេញវិស័យកាត់ដេរ និងចំនួនភ្ញៀវទេសចរ បានកើនឡើងចន្លោះពី ១០%ទៅ២០% នៅក្នុងត្រីមាសទី២ ឆ្នាំ២០១០៕
