សម្ភាស​លោក​ស្រី មួរ សុខហួរ អំពី​បេសកកម្ម​នៅ​បរទេស

លោក​ស្រី មូរ សុខ​ហួរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី គ្រោង​នឹង​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​នៅ​ទីក្រុង​ញីវយ៉ក សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​៤ ធ្នូ ដើម្បី​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​អំពី​ស្ថានភាព​ស្ត្រី​ខ្មែរ និង​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ក្លាយ​ជា​អ្នក​ដឹក​នាំ​ ក្នុង​សង្គម​កម្ពុជា។

0:00 / 0:00

ក្រោយ​ពី​បេសកកម្ម​នៅ​សហ​រដ្ឋ​អាមេរិក លោក​ស្រី មូរ សុខ​ហួរ នឹង​បន្ត​ដំណើរ​ទៅ​ទីក្រុង​ប្រ៊ូសែល (Brussels) ប្រទេស បែលហ្សិក (Belgium) ដើម្បី​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស និង​វិបត្តិ​ដីធ្លី​ជា​មួយ​សភា​សហ​ភាព​អឺរ៉ុប ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​ស្នើ​ឲ្យ​សហ​ភាព​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយ ដើម្បី​ឲ្យ​ប្រធាន​គណ​បក្ស​សម​រង្ស៊ី គឺ​លោក សម រង្ស៊ី អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​បាន។

លោក​ស្រី មូរ សុខ​ហួរ ក៏​នឹង​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប កុំ​ទិញ​ផលិតផល​ស្ករស​របស់​ក្រុមហ៊ុន​ស៊ូហ្ការ (Sugar) របស់​លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​សេដ្ឋី​​បន​ល្បែង ដោយ​សារ​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​របស់​ប្រជា​ពល​រដ្ឋ​ឃុំ​អម​លាំង ខេត្ត​កំពង់ស្ពឺ មក​ដាំ​ដើម​អំពៅ។

សូម​លោក​អ្នក​នាង​ស្ដាប់​កិច្ច​សម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ជា​មួយ​លោក​ស្រី មូរ សុខ​ហួរ ដូច​តទៅ ៖