គណៈកម្មាធិការ អ.ស.ប សួរ​វៀតណាម​រឿង​ជនជាតិ​ដើម

សម័យ​ប្រជុំ​លើក​ទី ៨០ របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​លុបបំបាត់​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ បាន​ចោទ​សួរ​​របាយការណ៍​របស់​ប្រទេស​វៀតណាម ស្ដីពី​សិទ្ធិ​សេរីភាព​នៃ​ក្រុម​ជនជាតិ ដែល​រស់​នៅ​លើ​ទឹក​ដី​វៀតណាម។
ដោយ កេសរណ្ណីយ្យា
2012.02.23
Share on WhatsApp
Share on WhatsApp
un_cerd_305 សម័យ​ប្រជុំ​លើក​ទី ៨០ របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​លុបបំបាត់​ការ​រើសអើង​ពូជសាសន៍ (CERD) ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០១២។
RFA/Screen shot

​ផ្នែក​ខ្លះ​នៃ​សម័យ​ប្រជុំ​នេះ ដែល​កំពុង​ប្រព្រឹត្ត​ទៅ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​ផ្ដោត​លើ​ការ​ទាមទារ​ឱ្យ​ទទួល​ស្គាល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ជនជាតិ​ដើម។

គណៈ​ប្រតិភូ​វៀតណាម នៅ​ក្នុង​សម័យ​ប្រជុំ​នោះ បាន​បង្ហាញ​របាយការណ៍ ឆ្នាំ ២០០០-២០០៩ ក្នុង​ការ​អនុវត្តន៍​គោលការណ៍​របស់​គណៈកម្មាធិការ​លុបបំបាត់​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ ស្ដី​អំពី​ការ​ធានា​សិទ្ធិ​ជា​សារវន្ត ជា​មូលដ្ឋាន​ទាំងឡាយ ដល់​ក្រុម​ជនជាតិ​ភាគ​តិច នៅ​ក្នុង​ប្រទេស​វៀតណាម រួម​មាន​ជនជាតិ​ម៉ុង ថៃ ចាម និង​ខ្មែរ​ក្រោម​ជាដើម។

ទាក់ទង​នឹង​ការ​ទាមទារ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​សុំ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ដើម មន្ត្រី​នៃ​គណៈកម្មាធិការ​លុបបំបាត់​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​លើក​យក​មក​ចោទ​សួរ​តំណាង​ប្រទេស​វៀតណាម​ជា​ថ្មី​ទៀត នៅ​ក្នុង​សម័យ​ប្រជុំ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ​នេះ។

សំឡេង៖ «តើ​រដ្ឋាភិបាល (វៀតណាម) អាច​បញ្ជាក់​ឡើង​វិញ នូវ​ជំហរ​របស់​ខ្លួន ក្នុង​ការ​ទទួល​ស្គាល់​ការ​ទាមទារ​របស់​ក្រុម​ជនជាតិ​ដើម​ជា​ច្រើន ដែល​សហគមន៍​តំបន់​ភ្នំ​មួយ​ចំនួន បាន​ព្យាយាម (តស៊ូ​មតិ) ជា​យូរ​មក​ហើយ តាម​រយៈ​អង្គការ​ពុំ​មែន​រដ្ឋាភិបាល​ជា​តំណាង ដូច​ជា ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ដើម?»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​នេះ គណៈ​ប្រតិភូ​វៀតណាម បាន​បកស្រាយ​ថា នឹង​កត់ត្រា ដើម្បី​យក​ទៅ​ពិនិត្យ​ពិចារណា​បន្ថែម​ទៀត ជាមួយ​អ្នក​នយោបាយ មន្ត្រី​រដ្ឋាភិបាល អ្នក​វិទ្យាសាស្ត្រ ព្រម​ទាំង​សហគមន៍​ជនជាតិ។

សំឡេង៖ «រឿង​ពូជសាសន៍ ជនជាតិ​ភាគ​តិច និង​រឿង​ជនជាតិ​ដើម​នេះ គឺ​មាន​ឥទ្ធិពល​ប៉ះពាល់​ខ្លាំង​ណាស់ ទៅ​លើ​ស្មារតី និង​ជីវិត​នយោបាយ។ ប៉ុន្តែ ដោយសារ​បញ្ហា ដែល​បន្សល់​ទុក​ពី​សង្គ្រាម ការ​ត្រួតត្រា​រយៈ​ពេល​ដ៏​យូរ​អង្វែង​នៃ​អាណានិគមនិយម បាន​បណ្ដាល​ឱ្យ​ក្រុម​ជនជាតិ​ដើម (ទាំង​នោះ) មាន​ចំនួន​ថយ​ចុះ និង​បាត់បង់​ប្រទេស។ ក្រោយ​ការ​រំដោះ បន្ទាប់​ពី​រួបរួម​គ្នា យើង​បាន​ឈប់​ប្រើ​ពាក្យ «ជនជាតិ​ដើម» រហូត​មក។ ប៉ុន្តែ ក្នុង​សភាពការណ៍​ថ្មី ដូច​ដែល​សមាជិក​គណៈកម្មាធិការ​បាន​ស្នើ​ឡើង​នេះ យើង​នឹង​កត់ត្រា ដើម្បី​យក​ទៅ​ពិនិត្យ​ពិចារណា​បន្ថែម​ទៀត មិនមែន​តែ​ពិភាក្សា​ក្នុង​រង្វង់​អ្នក​នយោបាយ និង​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ គឺ​នឹង​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផង​ដែរ ដើម្បី​ឱ្យ​បាន​ទស្សនៈ​ដ៏​រឹងមាំ ដែល​យើង​អាច​នឹង​យក​ទៅ​ពិភាក្សា​ស្ទង់​មតិ​ជាមួយ​សហគមន៍ ដែល​ពួក​គេ​អាច​ទទួល​យក​បាន ហើយ​នឹង​ដាក់​ជា​ផ្លូវការ»។

កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​លុបបំបាត់​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ (United Nations Human Rights, Committee on the Elimination of Racial Discrimination-CERD) នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល ២ ឆ្នាំ​ម្ដង ដែល​ជា​ទូទៅ​មាន​រយៈ​ពេល ៣ សប្តាហ៍។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ សំដែង​នូវ​ក្ដី​សង្ឃឹម​ថា ទោះ​បី​ជា​ឆ្នាំ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទទួល​ស្គាល់​ក្តី ក៏​រដ្ឋាភិបាល​វៀតណាម នៅ​តែ​ត្រូវ​លើក​ឡើង​មក​ផ្ដល់​ចំលើយ​ចំពោះ​ការ​ទាមទារ​របស់​ក្រុម​សហគមន៍​ជនជាតិ​ដើម រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង នៅ​ក្នុង​កិច្ចប្រជុំ​លើក​ក្រោយៗ ទៀត។ សហព័ន្ធ​នឹង​តស៊ូ​មតិ​នៅ​ថ្នាក់​អន្តរជាតិ​ជា​បន្ត រហូត​ដល់​មាន​ការ​ទទួល​ស្គាល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម​ជា​ផ្លូវ​ការ ក្នុង​ថ្ងៃ​ណា​មួយ​នៅ​ពេល​អនាគត។

នៅ​ក្នុង​សម័យ​ប្រជុំ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០១២៖

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​បន្ត​ការ​តស៊ូ​មតិ នៅ​ឯ​អង្គការ​សហប្រជាជាតិ ដើម្បី​ទាមទារ​ឱ្យ​ រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រស់​នៅ​លើ​ទឹក​ដី​ដើម​កំណើត​របស់​ខ្លួន។

អង្គការ​សហប្រជាជាតិ ចោទ​សួរ​ទៅ​តំណាង​រដ្ឋាភិបាល​វៀតណាម ចំពោះ​ការ​ចាត់​ទុក​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ជនជាតិ​ភាគ​តិច ឬ​ជនជាតិ​ដើម។

ទាក់ទង​នឹង​ការ​ទាមទារ​នេះ លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ហ្សឺណែវ​មក​ថា នៅ​ក្នុង​សម័យ​ប្រជុំ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ មន្ត្រី​ជា​ច្រើន​រូប នៃ​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​លុបបំបាត់​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ បាន​ចោទ​សួរ​តំណាង​រដ្ឋាភិបាល​វៀតណាម ថា​តើ​នឹង​ប្រកាន់​ជំហរ​យ៉ាង​ដូច​ម្ដេច?

ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទៀត៖ «របាយការណ៍​អ្នក​ឯង និយាយ​អ្វី​សុទ្ធ​តែ​ល្អ​ទាំង​អស់។ ប៉ុន្តែ ខ្ញុំ​ចង់​ដឹង​ជំហរ​រដ្ឋាភិបាល​អ្នក​ឯង តើ​ហៅ​គេ​ជា​ជនជាតិ​ភាគ​តិច ឬ​ជន​ជាតិ​ដើម?  ព្រោះ​ម្ដង​ថា ជន​ជាតិ​ភាគ​តិច ម្ដង​ទទួល​ស្គាល់​ក្នុង​សេចក្ដីប្រកាស​របស់​ជនជាតិ​ភាគ​តិច អ្នក​ឯង​ទទួល​ស្គាល់​គេ។ ជំហរ​អ្នក​ឯង​មួយ​ណា បញ្ជាក់​ឱ្យ​ច្បាស់​មើល»។

នៅ​ក្នុង​សម័យ​ប្រជុំ​នោះ តំណាង​រដ្ឋាភិបាល​វៀតណាម បាន​ឡើង​ថ្លែង​រយៈ​ពេល​ជាង​មួយ​ម៉ោង បង្ហាញ​អំពី​ចំណុច​ល្អៗ នៃ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ជនជាតិ​ភាគ​តិច ដែល​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។

ក្នុង​របាយការណ៍ ភាគី​វៀតណាម​បាន​បង្ហាញ​ថា ក្រុម​ជនជាតិ​ភាគ​តិច មាន​សិទ្ធិ​រក្សា​អត្តសញ្ញាណ​ដើម​របស់​ខ្លួន ដោយ​អាច​ប្រើប្រាស់​ភាសា អក្សរ សំលៀកបំពាក់ និង​ប្រពៃណី​ជំនឿ​សាសនា របស់​ខ្លួន។ រដ្ឋាភិបាល​វៀតណាម បាន​ផ្ដល់​សិទ្ធិ​អប់រំ​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្ដម ផ្ដល់​សេវា​សុខាភិបាល និង​បាន​លើក​កំពស់​សិទ្ធិ​ស្ត្រី នៃ​ក្រុម​ជនជាតិ​ភាគ​តិច ឱ្យ​បាន​ចូលរួម​ទទួល​តំណែង​នៅ​ក្នុង​រដ្ឋាភិបាល​ជាដើម។

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​អំពី​ការ​លើក​ឡើង​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​លុបបំបាត់​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ នៃ​អង្គការ​សហប្រជាជាតិ ចំពោះ​បញ្ហា​ថា តើ​នរណា​ជា​អ្នក​សម្រេច​ក្នុង​ការ​កំណត់​ក្រុម​ជនជាតិ ឬ​ជនជាតិ​ដើម។

សំឡេង​លោក​ម្នាក់​ទៀត៖ «បើ​មែនទែន​ទៅ អ្នក​ឯង​ហៅ​គេ​ជនជាតិ​ភាគ​តិច ឬ​ជនជាតិ​ដើម​នោះ មិនមែន​រដ្ឋាភិបាល​ទេ គឺ​ជនជាតិ​ហ្នឹង​ខ្លួន​ឯង។ បើ​គេ​ថា គេ​ជា​ជនជាតិ​ភាគ​តិច អ្នក​ឯង​ត្រូវ​តែ​គោរព​គេ។ បើ​គេ​ថា គេ​ជន​ជាតិ​ដើម អ្នក​ឯង​ត្រូវ​តែ​ឱ្យ​គេ​ថា​ជនជាតិ​ដើម ព្រោះ​គេ​មាន​មូលហេតុ មាន​មូលដ្ឋាន​របស់​គេ។ តាម​ពួក​ខ្ញុំ​ដឹង អ្នក​ឯង​ប្រាប់​ខ្ញុំ​ថា ជនជាតិ​ភាគ​តិច​ហ្នឹង​មាន​ដល់​ទៅ ៥៣ ក្រៅ​ពី​ជនជាតិ​ចិន។ តាម​ប្រវត្តិសាស្ត្រ គឺ​ជនជាតិ​ហ្នឹង​គេ​រស់​នៅ​ទី​នោះ រាប់ពាន់​ឆ្នាំ​មក​ហើយ។ ដូច្នេះ អ្នក​ឯង​ត្រូវ​សួរ​គេ ឱ្យ​គេ​ជា​អ្នក​សម្រេច មិនមែន​អ្នក​ឯង​ជា​អ្នក​សម្រេច​ទេ»។

នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ សម័យ​ប្រជុំ​ផ្ដល់​ឱកាស​ដល់​តំណាង​រដ្ឋាភិបាល​វៀតណាម ដើម្បី​បកស្រាយ​ឆ្លើយ​តប​ទៅ​គណៈកម្មាធិការ និង​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ ចំពោះ​សំណួរ​ទាំង​នេះ ព្រម​ទាំង​សំណើ​ផ្សេង​ទៀត នៃ​ក្រុម​អង្គការ​ពុំ​មែន​រដ្ឋាភិបាល ជុំវិញ​សិទ្ធិមនុស្ស សិទ្ធិ​គោរព​ជំនឿ​សាសនា និង​ប្រពៃណី​របស់​ជន​ជាតិ​ម៉ុងតាញ៉ា ជនជាតិ​ចាម និង​ជនជាតិ​ដើម​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Feb 23, 2012 12:16 AM

I want to remind Hun Sen That Khmer Kampuchea Krom were shedding their blood for years just to tell YOUN that parts of youn's currently called South Vietnam were one belong to KHMER. I don't want to see Cambodia will be fall on the same unlucky boat with Khmer Krom and rowing(directs or guided) by oppressive YOUN. I sincerely admired Mr. Thach Ngoc Thach and his teams for their excellent jobs that they were spearheaded in dealing with these aggressive, Khmer land robbers-(YOUN) everyday. It's not an easy job.

Anonymous
Apr 15, 2012 09:16 PM

ក្នុងនាមខ្ញុំជាខ្មែរកណ្តាលម្នាក់ មានការអណិតអាសូរដល់បងប្អូនខ្មែរ កម្ពុជាក្រោមជាខ្លាំង នឹកឃើញថា ជាខ្មែរដូចគ្នាហេតុអ្វីក៏មានវាសនាមិនដូចគ្នា ខ្មែរខ្លះសំងំសុខ ខ្មែរខ្លះត្រូវគេជិះជាន់ធ្វើបាប។ យ៉ាងណាក៏ដោយ ខ្ញុំនៅតែមានសង្ឃឹមថា ខ្មែរក្រោមនឹងបានទទូលនូវសិទ្ឋិសេរីភាពពេញលេញ នឹងមានឯករាជ្យភាពជាក់ជាមិនខាន។ សូមជូនពរគ្របសមាសភាពថ្នាក់ដឹកនាំរបស់ខ្មែរកម្ពុជាក្រោមយើងទាំងអស់ សូមមានសុខភាពល្អ ទឹកចិត្តមោះមុត ដើម្បីនឹងដឹកនាំ ការងារខ្មែរក្រោម កុំអោយមានការរំលោភសិទ្ឋិដូចសព្វថ្ងៃនេះ៕

Anonymous
Feb 23, 2012 09:03 AM

Befor getting treatment you got to have right diagnose,you have had severs chronicle illnes since 1949 Tylenol it can provide temporary relieve only.Another word set up delagations debated with USA.France for better ideas.

Anonymous
Feb 23, 2012 01:44 PM

មិនថាតែជនជាតិខ្មែរនៅកម្ពុជាក្រោមនោះទេដែលត្រូវរដ្ឋាភិបាលបិតសិទ្ឋិសេរីភាព សូម្បីតែខ្មែរនៅលើទឹកដីខ្មែរបច្ចុប្បន្នក៏ត្រូវរដ្ឋាភិបាលអាយ៉ងរំលោភសិទ្ឋិ និងបិទសិទ្ឋសេរីភាពដែរ។ មន្រ្តីខ្មែរឡប់គ្រឿងមួយចំនួនធំ រួមទាំងអ្នកដឹកនាំកំពូលឡប់គ្រឿងរបស់ខ្មែរក៏មិនខ្វល់ពីទុក្ខសោករបស់ខ្មែរដែរ។

Anonymous
Feb 23, 2012 02:10 AM

ខ្ញុំបាទសូមអរគុណ និង អបអរសាទរ ជាអនេកចំពោះ
ការលើកឡើងរបស់ ស្ត្រីជនជាតិខ្មៅម្នាក់។ ពិតជាសម
រម្យប្រសើរឥតខ្ចោះ ទាក់ទងទៅនឹងជនជាតិភាគតិចនិង
ជនជាតិដើម នៅវៀតណាម។យើងរង់ចាំមើល​តើ វៀត
ណាមប្រគល់កម្ពុជាក្រោមឱ្យយើងវិញ?

Anonymous
Feb 23, 2012 05:56 AM

The question is you should have good diagnoses befor treatment Example you need heart tranplane but your foot doctor need be cutting your legs off.Another words your proposale is for temporary relieve only,we need long term treatments.Tylenol's working for temporay relieves it can't be cured chronicle illnes.Note set up delagations and have debated with USA,France for better solutions,rememer Nest can be broke if birds put once strenghts,when time come at least two monks self immolation in every KKK provinces .

Anonymous
Feb 23, 2012 02:14 AM

ជាការពិតណាស់ ត្រូវជនជាតិដើម ជាអ្នកសម្រេច ព្រោះ
គេបានរស់នៅលើទឹកដីដូនតាជាយូរអង្វែងមកហើយ វៀត
ណាមទេដែលចូលឈ្លានពានទឹកដីពួកគេនោះ៕

Anonymous
Feb 22, 2012 08:29 PM

vIETNAM DO NOT WANT TO RECONIZE THE KHMER ORIGIN ETHNIC , IF THEY RECONIZE , THEY RECONIZE THAT'S SOUTH OF VIETNAM TO BELONG TO kINGDOM OF CAMBODIA