រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានប្រាប់អ្នកកាសែតនៅថ្ងៃទី៧ វិច្ឆិកា ក្នុងឱកាសចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលក្រុមទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានី/ខេត្ត ថា រដ្ឋាភិបាលមិនដែលហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលមកប្រទេសកម្ពុជាវិញនោះទេ។ ប៉ុន្តែប្រធានាធិបតីអាមេរិក ក៏ពុំមានឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលខ្មែរដែរ។
លោក ខៀវ កាញារីទ្ធ៖ «អើប្រហែលជាគាត់ថា លោក អូបាម៉ា ចៅហ្វាយ ហ៊ុន សែន ក៏មិនដឹង? ទុកឲ្យគាត់ធ្វើម៉េចធ្វើទៅ ប៉ុន្តែឥឡូវដូចខ្ញុំបាននិយាយ រដ្ឋាភិបាលអត់ដែលបានហាមឃាត់គាត់មិនឲ្យចូលទេ»។
ការលើកឡើងដូច្នេះ បន្ទាប់ពីគណបក្សប្រឆាំងបានស្នើសុំប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ជួយអន្តរាគមន៍ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ដើម្បីចូលរួមបោះឆ្នោតជាតិឆ្នាំ២០១៣ នៅពេលដែលលោក អូបាម៉ា នឹងមកចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែវិច្ឆិកា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
