ក្រុម​មន្ត្រី NGO ខ្លះ​រិះគន់​អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ

ក្រុម​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​រិះគន់​អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់​ដូរ ថា រដ្ឋាភិបាល​មាន​ចេតនា​បង្កើត​ព្រឹត្តិការណ៍​​ថ្មី​ដើម្បី​កប់​ចោល​ព្រឹត្តិការណ៍​​ចាស់។
ដោយ វោហារ ជាតិ
2012-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។
RFA/Chor Pisethvicheyanandh

មាន​មន្ត្រី​ខ្លះ​ទៀត អះអាង​ថា ការ​ចាប់​ខ្លួន​ លោក ម៉ម សូណង់ដូ នេះ គឺ​ដើម្បី​កាត់​ផ្ដាច់​កម្លាំង​នយោបាយ​គាំទ្រ​របស់​បក្ស​ប្រឆាំង។

ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល​ឆ្លើយ​ថា រឿង​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ គឺ​ជា​រឿង​ព្រហ្មទណ្ឌ​សុទ្ធសាធ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២ ស្ដី​ពី​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​បាន​រិះគន់​រដ្ឋាភិបាល​ខ្លាំងៗ និង​ប្រើ​ពាក្យ​ថា «គឺ​ជា​ការ​ប៉ុនប៉ង​មួយ ដ៏​គួរ​ឲ្យ​អៀន​ខ្មាស ដើម្បី​កប់​ចោល​នូវ​ជម្លោះ​ដីធ្លី​នៅ​នៅ​ខេត្ត​ក្រចេះ»។

លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ អេហ្វអិម (FM) ១០៥ ត្រូវ​បាន​ចាប់​ខ្លួន​ថ្ងៃ​ទី​១៥ កក្កដា ដោយ​រដ្ឋាភិបាល​ចោទ​ថា លោក​ជា​អ្នក​ដឹក​នាំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​មាន​បំណង​បង្កើត​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។

លោក អូរ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ថា​មិន​មាន​មូលដ្ឋាន​ជាក់​លាក់ និង​ជា​រឿង​ទម្លាក់​កំហុស​ការ​ទទួល​ខុសត្រូវ​រឿង​ទំនាស់​ដី​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ព្យាយាម​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ យូរ​ហើយ ដោយសារ​ហេតុផល​នយោបាយ មិន​មែន​រឿង​ព្រហ្មទណ្ឌ ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​គេ​ចង់​ចាប់​លោក ម៉ម សុណង់ដូ ហើយ​ការ​ពិត​រដ្ឋាភិបាល​កំពុង​តែ​រក​លេស​ចាប់​លោក ម៉ម សូណង់ដូ។ ការ​ព្យាយាម​រក​​លេស​ចាប់​លោក ម៉ម សូណង់ដូ នេះ ដោយសារ​លោក ម៉ម សូណង់ដូ រិះគន់​រដ្ឋាភិបាល​ផង។ យើង​ឃើញ​ករណី​ថ្មីៗ ទាក់ទង​នៅ​ខេត្ត​ក្រចេះ​នេះ គឺ​ខ្ញុំ​មើល​ឃើញ​ថា មិន​មែន​ជា​លេស​ថ្មី​ទេ គឺ​យើង​ដឹង​ថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​យូរ​ហើយ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រំលឹក​រឿង​ទំនាស់​ដី​នៅ​ខេត្ត​ក្រចេះ​ថា រឿង​ទំនាស់​ដី​ទំហំ ១៥.០០០ ហិកតារ ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​ប្រទេស​រុស្ស៊ី​មួយ ជាមួយ​ប្រជា​ពលរដ្ឋ​ប្រមាណ ១.០០០ គ្រួសារ នោះ​ពាក់ព័ន្ធ​បង្ក្រាប​របស់​រដ្ឋាភិបាល លើ​អ្នក​ភូមិ​តវ៉ា​ដី​នៅ​ខេត្ត​ក្រចេះ នៅ​ខែ​ឧសភា ឆ្នាំ ២០១២ បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​អាយុ ១៤ ឆ្នាំ ស្លាប់​ដោយ​ត្រូវគ្រាប់​កាំភ្លើង​កង​កម្លាំង​រដ្ឋាភិបាល ដែល​មិន​មាន​អ្នក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក អូវីរៈ បន្ត​ថា តាម​ពិត លោក ម៉ម សូណង់ដូ ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​តាំង​​ពី​ពេល ដែល​លោក​ទើប​ត្រឡប់​មក​ពី​បរទេស មក​ដល់​វាល​យន្ត​ហោះ​នៅ​យប់​ថ្ងៃ​ទី​១២ កក្កដា​មក​ម្ល៉េះ។ ក៏​ប៉ុន្តែ ដោយ​សារ​ពេល​នោះ មាន​មន្ត្រី​អន្តរជាតិ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ច្រើន​ពេក ទើប​ពន្យារ​ពេល​មក​ដល់​ថ្ងៃ​ទី ១៥ កក្កដា​នេះ៖ «ខ្ញុំ​មើល​ទី​វា​ទាក់ទង​រឿង ​(វត្តមាន​អ្នក​ស្រី ហិលឡារី គ្លិនតុន​ ផង (Hillary Clinton) ទាក់​ទង​មន្ត្រី​អាស៊ាន​ផង រួម​ទាំង​អ្នក​ដឹក​នាំ​ប្រទេស​អាស៊ាន​ច្រើន​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​អ៊ីចឹង​ហើយ​ប្រហែល​ជា​រង់ចាំ​ដល់​ព្រឹត្តិការណ៍​ចប់​សិន ព្រោះ​អី​អ្នក​សារព័ត៌មាន​ក៏​នៅ​ប្រទេស​កម្ពុជា​ច្រើន​ដែរ។ ប៉ុន្តែ ទោះបី​យ៉ាងម៉េច​ក៏ដោយ ខ្ញុំ​មើល​ទៅ​ការ​ធ្វើ​នេះ​មិន​ត្រឹមត្រូវ ហើយ​ការ​ធ្វើ​នេះ រដ្ឋាភិបាល​ខ្មែរ​ដឹង​ថា​ជា​រឿង​នយោបាយ​ដែរ ហើយ​ខ្ញុំ​មើល​ទៅ ទោះ​យ៉ាង​ម៉េច​ក៏​នៅ​មាន​ការ​ថ្កោល​ទោស​ពី​ពិភព​លោក​ដែរ»។

ចំណែក លោក ខៀវ សុភ័គ អ្នក​នាំ​ព្រាក​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ តាំង​ពី​ថ្ងៃ​ទី​២ កក្កដា​មក​ម្ល៉េះ តែ​ត្រូវ​ពន្យារ​ពេល​ដោយសារ​លោក ម៉ម សូណង់ដូ នៅ​បរទេស។

ទាក់ទង​រឿង​ចាប់​ខ្លួន លោក ម៉ម សូណង់ដូ នេះ​ដែរ លោក អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស លីកាដូ (Licadho) មាន​ប្រសាសន៍​ថា គឺ​ជា​ការ​គំរាម​កំហែង​មួយ​របស់​រដ្ឋាភិបាល ចំពោះ​អ្នក​ប្រឆាំង ឬ​អ្នក​រិះគន់​រដ្ឋាភិបាល​ដទៃ​ទៀត។

លោក​បាន​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ លើក​នេះ​ថា «ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ» ព្រោះ ថា ការ​ចាប់​ខ្លួន​នេះ អាច​នាំ​ឲ្យ​វិទ្យុ​លោក ម៉ម សុណង់ដូ ដែល​ធ្លាប់​ជួល​ឲ្យ​បក្ស​ប្រឆាំង និង​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​បិទ​ការ​ផ្សាយ។ មួយ​ទៀត អាច​បញ្ចប់​អនាគត​សមាគម​ប្រជាធិបតេយ្យ​របស់​លោក ដែល​លោក ម៉ម សុណង់ដូ អាច​យក​ធ្វើ​ជា​ឈ្នាន់​ឡើង​ទៅ​ធ្វើ​នយោបាយ ដូច លោក កឹម សុខា ធ្វើ​កន្លង​មក។

លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​ដែល​មាន​បក្ស​ប្រជាជន​កំពុង​កាន់​អំណាច​បារម្ភ​ខ្លាច សមាគម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ក្លាយ​ខ្លួន​ធ្វើ​នយោបាយ ហើយ​បូក​កម្លាំង​ជា​មួយ​បក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស អាច​ធ្វើ​ឲ្យ​សំឡេង​​ប្រឆាំង​បក្ស​​អាច​ប្រកួត​ប្រជែង​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​កាន់​តែ​មាន​​ចំនួន​សំឡេង​កាន់​ច្រើន​ឡើង។

ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ដីកា​របស់​តុលាការ​ខេត្ត​ក្រចេះ ចេញ​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ​២០១២ ចោទ​លោក ម៉ម សូណង់ដូ ៤ ចំណុច គឺ​ទី​១ ជា​អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ។ ទី​២ ធ្វើ​កុបកម្ម។ ទី​៣ ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ។ ទី​៤ ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។

លោក ម៉ម សូណង់ដូ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ពីរ​ដង​មក​ហើយ​នោះ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជួយ​រក​មេធាវី​ការពារ​ក្ដី​ឲ្យ​ហើយ នៅ​ពេល​លោក​ត្រូវ​បា​ចាប់​ខ្លួន​ថ្ងៃ​ទី ១៥ កក្កដា។ ទោះ​យ៉ាង​ណា លោក សុខ សំអឿន មាន​ប្រសាសន៍​ថា លោក​មិន​សូវ​ជា​មាន​សង្ឃឹម​ថា នឹង​អាច​ការពារ​កូនក្ដី​របស់​ខ្លួន​បាន​ទេ​ដោយ​លោក​ពោល​ថា រឿង​នេះ ទាក់​ទង​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

Hun Sen is a real coward gangster; he talks like an uneducated jerk, acts like ruthless ghetto gang, and full insecurities, always use violent and threats to intimidate others including people in his own party in order to hold on to power, he has no dignity, but plenty of tricks. One day, he will trick himself and his families to the ICC in Hague, Netherland.

Jul 17, 2012 12:47 AM

SKS Love Pease

ពី Phnom Penh city

Please all GODs take care Mr. MORM SONANDO who is our hero in Cambodia. Espcially, CPP regime fall down or collapse near the the short future. I hate this regime...

Jul 17, 2012 12:12 AM

Peuv

I urge Hun Sen not to turn Cambodia into South East Asia Libya. Khmers do not need to make him Cambodia Moamama Gaddhafi. Khmers just need peace and justice. Hun Sen should not under-estimate the power of people that include the sons and fathers of those military generals.

Jul 16, 2012 01:10 AM

ណារ៉ា

គេបបង្កើតរឿងល្ខោននយោបាយទៀតហើយ
មិនយល់ពីរដ្ឋាភិបាលខ្មែរសោះ!!!!Sic!!!

Jul 16, 2012 12:39 AM

អ្នក​អាន​អនាមិក

CPP comes closer to the end.

Jul 15, 2012 10:08 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល